សមាគមអ្នកវិនិយោគកម្ពុជា ចុះ MoU ជាមួយវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ សំដៅពង្រឹងសមត្ថភាពធនធានមនុស្សនៅកម្ពុជា

16:26 | 14/01/2020 (ប្រភពព័ត៌មាន៖ freshnewsasia)

បើទោះបីជាកម្ពុជា មានកំណើនសេដ្ឋកិច្ចប្រមាណជា៧ភាគរយ ជាមធ្យម នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ម្ចាស់អាជីវកម្មនៅក្នុងប្រទេសនេះ ពិសេស សហគ្រាសធុនតូច និងមធ្យម (SME) អះអាងថា ធនធានមនុស្សកម្ពុជានៅមានកម្រិត បើធៀបទៅនឹងបណ្តាប្រទេសជិតខាង។

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ សមាគមអ្នកវិនិយោគកម្ពុជា (CIC) ដែលមានក្រុមហ៊ុនឯកជន ជាសមាជិកជាង៤០០ ស្ថាប័ននោះ បានសម្រេចចុះអនុស្សារណៈយោគយល់ ជាមួយវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ទិដ្ឋភាពនៃពិធីចុះ MOU។ (រូបថត៖ freshnewsasia)

គោលបំណងនៃ ការចុះហត្ថលេខាជាផ្លូវការនេះ ត្រូវបានប្រធាននាយកដ្ឋានអភិវឌ្ឍអាជីវកម្ម នៃCIC លោក សាន ឡាទី អះអាងថា ជាការឆ្លើយតបបន្ទាប់នូវ បញ្ហាប្រឈមនៃវិបត្តិគ្រប់គ្រងធនធានមនុស្ស របស់សមាជិក CIC ក៏ជាស្ទើរតែគ្រប់ស្ថាប័នវិស័យឯកជននៅកម្ពុជា ដែលបាននិងកំពុងជួបប្រទះ។

លោក សាន ឡាទី បានថ្លែងយ៉ាងដូច្នេះថា «ចេញពីការស្រាវជ្រាវរបស់យើង សួរថាបើគាត់ [សហគ្រាសធុនតូច និងមធ្យម] ត្រូវការកសាងសមត្ថភាព ត្រូវការរក្សាទុក [បុគ្គលិក]។ អញ្ជឹងសួរថា គាត់ត្រូវតែមានជំនាញខាង ដែលគេហៅថា Human Resource ឬក៏គ្រប់គ្រងធនធានមនុស្ស(ឬទេ)? តែជាទូទៅ គាត់ SME គាត់អត់មានទេ។ បើសិនជាគាត់ត្រូវការអ្នកជំនាញនៅក្នុងហ្នឹងមកធ្វើការឲ្យគាត់ ជានាយកដ្ឋានគ្រប់គ្រងធនធានមនុស្សហ្នឹង គឺវាចំណាយច្រើនមែនទែន ដែលអាចដាក់បន្ទុកទៅឲ្យគាត់ ក្នុងការរក្សាចីរភាព នៃប្រតិបត្តិការរបស់គាត់។ អញ្ជឹងអ្វីដែលសំខាន់ គាត់ត្រូវតែរកអ្នកជំនាញនៅខាងក្រៅ ដែលគេមានជំនាញ អាចកសាងសមត្ថភាពបុគ្គលិករបស់គាត់បាន។ សម្រាប់ LSI ដែលគាត់មានជំនាញនៅក្នុងការធ្វើការជាមួយ Staff [បុគ្គលិក] របស់សហគ្រិន។ អញ្ជឹងគឺវាចំណេញទាំងអស់គ្នា។ សម្រាប់ SME អ្វីដែលយើងមើលឃើញគឺជាបញ្ហាធនធានមនុស្ស ហើយអ្វីដែល LSI កំពុងតែផ្តលឲ្យគឺវាជា គេហៅថាដំណោះស្រាយយ៉ាងត្រឹមត្រូវ»។

ថ្លែងក្នុងពិធីចុះអនុស្សារណៈយោងយល់គ្នានេះ នាយកប្រតិបត្តិ នៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ លោក កឹម អឿន ពន្យល់អំពីការជ្រើសរើស សមាគមអ្នកវិនិយោគកម្ពុជា CIC ជាដៃគូដំបូង នៃការផ្តល់នូវវគ្គបណ្តុះបណ្តាល សម្រាប់ឆ្នាំ២០២០នេះថា ការបណ្តុះធនធានមនុស្សកម្ពុជាប្រកបដោយ សក្តានុពល សម្រាប់អភិវឌ្ឍប្រទេស ក៏ដូចជាដើម្បីប្រកួតប្រជែងលើទីផ្សារទាំងក្នុងស្រុក ថ្នាក់តំបន់ និងពិភពលោកគឺជាទស្សនៈវិស័យ នៃវិទ្យាស្ថានផ្ទាល់។

ដោយឡែក សក្តានុពលនៃ CIC គឺអាចជាចលករផ្ទាល់ជំរុញ និងលើកទឹកចិត្តឲ្យសមាជិករបស់ខ្លួនឆ្លើយតបភ្លាមៗ នូវបញ្ហាប្រឈមរបស់ពួកគេ។

លោក កឹម អឿន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «CIC ក្នុងរយៈពេល១ឆ្នាំចុងក្រោយ ជាពិសេសនេះ គឺគាត់មានការអភិវឌ្ឍលឿនមែនទែន។ សមាជិករបស់គាត់មានការសកម្មច្រើន គឺជាដៃគូមួយដែលមានលក្ខណៈគត់មុត។ សមាជិកគាត់ [CIC] មានការប្តេជ្ញាចិត្តក្នុងអភិវឌ្ឍក្រុមហ៊ុន។ ដូច្នេះយើងឃើញថា រឿងជាច្រើនណាដែលធ្វើឲ្យក្រុមហ៊ុនមួយរីកចម្រើន ប៉ុន្តែរឿងធំមួយក្នុងចំណោមនោះ គឺរឿងបុគ្គលិកហ្នឹងឯង។ អញ្ជឹងហើយ យើងជួយគាត់នៅក្នុងកន្លែងមួយដុំដែលយើងពូកែ ដែលជាជំនាញដែលជាចំនុចខ្លាំងរបស់យើង»។

ប្រតិភូអញ្ជើញចូលរួមក្នុងពិធីនេះ។ (រូបថត៖ freshnewsasia)

គួររម្លឹកផងដែរថា ខណៈផលិតភាពការងារនៅមានកម្រិត កម្ពុជាអាចនឹងប្រឈមខ្លាំង ក្នុងការប្រកួតប្រជែងលើទីផ្សារ ដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងលើជំនួញ និងបច្ចេកវិទ្យា៕

(ប្រភពព័ត៌មាន៖ freshnewsasia)

(ប្រភពព័ត៌មាន៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង