នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំកិច្ចសន្ទនាស្តីពី សិទ្ធិមនុស្សកម្ពុជា-ជប៉ុន លើកទី១០ ជាមួយភាគីពាក់ព័ន្ធ នៅទីស្ដីការគណៈកម្មាធិការសិទ្ធិមនុស្ស រាជធានីភ្នំពេញ។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (រូបថត៖ Freshnews)
កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្ស កម្ពុជា-ជប៉ុន លើកទី១០ បានធ្វើឡើងក្រោមអធិបតីភាព លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងតំណាងក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ម៉ាសាតុ អូតាកា អគ្គនាយករង នៃការិយាល័យគោលនយោបាយការបរទេស និងជាឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចការសហប្រជាជាតិ នៃក្រសួងការបរទេសជប៉ុន (កណ្តាល) (រូបថត៖ Freshnews)
ចំណែកភាគីជប៉ុន ដឹកនាំដោយ លោក ម៉ាសាតុ អូតាកា អគ្គនាយករង នៃការិយាល័យគោលនយោបាយការបរទេស និងជាឯកអគ្គរាជទូត ទទួលបន្ទុកកិច្ចការសហប្រជាជាតិ នៃក្រសួងការបរទេសជប៉ុន។
ក្រោយបញ្ចប់កិច្ចសន្ទនាស្តីពី សិទ្ធិមនុស្ស កម្ពុជា-ជប៉ុន លើកទី១០ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនពីលទ្ធផលនៃកិច្ចសន្ទនានេះផងដែរ៕
(ប្រភព៖ FreshNews សរុបដោយ ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន