កម្ពុជាកំពុងបោះជំហ៊ានទៅរកការរៀបចំបទប្បញ្ញតិ្តគ្រប់គ្រងនិងការជួញដូរទ្រព្យឌីជីថល

12:21 | 10/06/2019 (យោងតាម postkhmer.com សរុបព័ត៌មានដោយសំណាង)

យុគសម័យ - ស្ថិតក្នុងបរិបទការប្រើប្រាស់បច្ចេកវិទ្យាមានការរីកចម្រើននៅក្នុងវិស័យមូលបត្រទាំងនៅកម្រិតថ្នាក់តំបន់ និងសកលលោកនោះ បច្ចុប្បន្នប្រទេសកម្ពុជាបាននឹងកំពុងតែបោះជំហ៊ាន ឬរៀបចំបទបញ្ញាត្តិធ្វើការគ្រប់គ្រងការជួញដូរទ្រព្យឌីជីថលនាពេលខាងមុខ ។

លោក សុខ ដា​រ៉ា អគ្គនាយករង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​មាន​ប្រសាសន៍​ថា
«​បច្ចុប្បន្ន​នេះ​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រមូល​ធាតុ​ចូល​បន្ត ព្រោះ​នៅ​ពេល​យើង​រៀបចំ​ថ្ងៃមុន ជា​កិច្ច​ពិគ្រោះ​យល់​ជា​សាធារណៈ​ទៅ​លើ​សេចក្តី​ព្រាង​ប្រកាស​ស្តី​ពី​ការ​គ្រប់គ្រង ផ្តល់​អាជ្ញា​បណ្ណ ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​ពី​ភាគី​ពាក់ព័ន្ធ​»​។ លោក​បាន​បន្ត​ថា រាល់​ធាតុ​ចូល​ទាំងអស់​ដែល​នឹង​កំពុង​ទទួល​បាន​បន្ថែម​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​មើលទៅ​លើ​ចំណុច​មួយ​ចំនួន​ត្រូវ​កែ​លម្អ​បែប​ណា មុន​ដាក់​ជូន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ពិនិត្យ​សម្រេច ថា​តើ​គួរ​ឱ្យ​ដាក់​ឱ្យ​អនុវត្ត​សេចក្តី​ប្រកាស​នេះ ឬ​ក៏​ធ្វើការ​កែសម្រួល​ចំណុច​ណាខ្លះ ។

លោក សុខ ដា​រ៉ា អគ្គនាយករង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ថ្លែងមតិក្នងពិធី

លោក​សុខ ដា​រ៉ា បាន​បញ្ជាក់​ថា «​យើង​មាន​នីតិវិធី និង​ដំណាក់កាល​របស់​យើង​។ នៅ​ពេល​យើង​បូក​សរុប ឬ​ដាក់​ប​ញ្ជូ​ល​ធាតុ​ចូល​រួច​ហើយ​យើង​នឹង​ដាក់​ចូល​កិច្ចប្រជុំ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​ធ្វើកា​ពិនិត្យ​មើល​បន្ថែម មុន​ដាក់​ឱ្យ​អនុវត្ត​សេចក្តី​ប្រកាស​នេះ​នៅ​តាម​ក្រោយ​»​។ លោក​បាន​លើក​ឡើង​ថា ថ្នាក់ដឹកនាំ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​គូសបញ្ជាក់​ពី​មុន​មក​ហើយ​ថា នេះ​ជា​និន្នាការ​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ស្ថិត​ក្នុង​ដំណាក់កាល​មួយ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ទីផ្សារ​មូល​ប​ត្រ ។ កាលពី​កិច្ចប្រជុំ​មួយ​ទៅ​ទីក្រុង​បា​កក​ប្រទេស​ថៃ នា​ខែមេសា​កន្លង​ទៅ​នេះ​កិច្ចប្រជុំ​បាន​លើក​ឡើង​ទៅ​ដល់​អាជ្ញាធរ ឬនិយ័ត​ករ​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​មូល​ប​ត្រ​នេះ​ត្រូវការ​មាន​កិច្ចសហការ​គ្នា ឬ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​គ្រប់គ្រង អភិវឌ្ឍ​ទៅ​ផ្នែក​ទ្រព្យ​ឌី​ជី​ថ​ល​នេះ ។

ស្ថិត​ក្នុង​និន្នាការ​តំបន់​នេះ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​សិក្សា​ប្រមូល​ធាតុ​ចូល រៀបចំ​បទ​ប្បញ្ញត្តិ​គ្រប់គ្រង និង​ផ្តល់​អាជ្ញា​បណ្ណ​អាជីវកម្ម​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​នេះ ។
បើ​តាម​លោក​អគ្គនាយករង ការ​រៀបចំ​ប្រមូល​ធាតុ​ចូល​នេះ​សម្រាប់​កម្ពុជា​មិនមែន​ជា​ប្រទេស​ថ្មី​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​នោះ​ទេ ព្រោះ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​បាន​គេ​បាន​សិក្សា​ហើយ​ប្រទេស​ថៃ​គេ​ថែម​ទាំង​បាន​ចេញ​ជា​ច្បាប់​សម្រាប់​គ្រប់គ្រង​ទៅ​លើ​ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​នេះ ។ ទន្ទឹម​នឹង​គណៈកម្មការ​មូល​ប​ត្រ និង​ភាគី​ពាក់ព័ន្ធ​ប្រមូល​ធាតុ​ចូល​រៀបចំ​បទ​ប្បញ្ញត្តិ​គ្រប់​គ្រង់​ការ​ជួញដូរ​ទ្រព្យ​ឌី​ជី​ថ​ល​នេះ លោក​អគ្គនាយករង​មាន​ប្រសាសន៍​ថា «​ក្នុង​ជំ​ហ៊ាន​ដំបូង​នៅ​លើ​ទីផ្សារ​យើង គឺ​ធ្វើការ​ជួញដូរ​រវាង​ទ្រព្យ​ឌី​ជី​ថ​ល និង​ទ្រព្យ​ឌី​ជី​ថ​ល ។ ចំណុច​នេះ​គឺជា​ការ​វិវដ្ដ​ថ្មី​មួយទៀត​នៃ​ទីផ្សារ​ផង និង​ការ​ជួញដូរ​ឧបករណ៍​ថ្មី​ៗ​ក្នុង​វិស័យ​មូល​ប​ត្រ​»​៕

(យោងតាម postkhmer.com សរុបព័ត៌មានដោយសំណាង)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖​យោងតាមការសែត Phnom Penh Post Online)

(យោងតាម postkhmer.com សរុបព័ត៌មានដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង