យុគសម័យ - យោងតាមលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជា (CPP) របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានឈ្នះសម្លេងឆ្នោតភាគច្រើននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកលើកទី៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៦ ខែឧសភា។
អ្នកបោះឆ្នោតនៅមជ្ឈមណ្ឌលបោះឆ្នោតនៅរាជធានីភ្នំពេញប្រទេសកម្ពុជានៅថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០១៩ ។
យោងតាមលទ្ធផលបណ្តោះអាសន្នដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (NEC) គណបក្សប្រជាជនកម្ពុជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានឈ្នះសម្លេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សខេត្ត ក្រុង ស្រុកលើកទី ៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែឧសភា។
មានគណបក្សនយោបាយចំនួន ៧ ដែលបានចូលរួមសម្រាប់ប្រកួតប្រជែងអាសនៈក្រុមប្រឹក្សារាជធានី/ខេត្តចំនួន ៥៥៩ និងអាសនៈក្រុមប្រឹក្សាស្រុក / ខណ្ឌចំនួន ៣៥៥៥ នៅទូទាំងប្រទេសកម្ពុជាក្នុងការបោះឆ្នោតនេះ។
គណបក្សទាំងនេះរួមមានគណបក្សប្រជាជនកម្ពុជា (CPP) គណបក្សខ្មែររួបរួមជាតិ (KNUP) គណបក្សហ៊្វុនស៊ិនប៉ិច (FUNCINPEC) គណបក្សជាតិខ្មែរ (KNP) គណបក្សយុវជនកម្ពុជា (CYP) គណបក្សឆន្ទៈខ្មែរ (KWP) និងគណបក្សខ្មែរសាធារណរដ្ឋ (KRP) ។
លទ្ធផលបណ្តោះអាសន្នត្រូវបានប្រកាសដោយ NEC នៅតាមមជ្ឈមណ្ឌល បោះឆ្នោតនីមួយៗនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (TVK) ដោយបង្ហាញថាគណបក្សប្រជាជនបានឈ្នះសម្លេងភាគច្រើននៅក្នុងការបោះឆ្នោត។
NEC បានអោយដឹងថា លទ្ធផលបណ្តោះអាសន្ននឹងត្រូវប្រកាសនៅថ្ងៃទី ៣១ ខែឧសភាខណៈពេលដែលលទ្ធផលជាផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី ៨ ខែមិថុនា។
ការបោះឆ្នោតចាប់ផ្តើមនៅម៉ោង ៧ ព្រឹកថ្ងៃទី ២៦ ខែឧសភា (ម៉ោងក្នុងស្រុក) ហើយបញ្ចប់នៅម៉ោង ១៥ នៅថ្ងៃដដែលនៅមជ្ឈមណ្ឌលបោះឆ្នោត សរុបចំនួន២០៣ នៅទូទាំងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការបញ្ចប់ការបោះឆ្នោតនោះ អនុប្រធាន NEC លោកនុត សុខុមបានឲ្យដឹងថាសមាជិកក្រុមប្រឹក្សាឃុំ / សង្កាត់សរុបចំនួន ១១៥៦៥ នាក់បានទៅបោះឆ្នោតក្នុងការបោះឆ្នោតថ្ងៃទី២៦ ខែឧសភាគឺជា ៩៩,៩៤% នៃអ្នកបោះឆ្នោតត្រឹមត្រូវជាសរុប។
ការបោះឆ្នោតបានប្រព្រឹត្តទៅប្រកបដោយសន្តិភាពកិច្ចការនៃការធានាសន្តិសុខនិងសណ្ដាប់ធ្នាប់បានល្អហើយមិនមានអំពើហិង្សាទេ។ លោកនុត សុខុមក៏បានបញ្ជាក់ថាការបោះឆ្នោតត្រូវបានធ្វើឡើងដោយសេរីនិងយុត្តិធម៌។
ជាសរុបអ្នកសង្កេតការណ៍ប្រហែល ១០១០ នាក់មកពីក្រុមសង្គមជាច្រើនរួមមានសម្ព័ន្ធយុវជនកម្ពុជានិងអង្គការសង្គមស៊ីវិលបានចូលរួមក្នុងការត្រួតពិនិត្យការបោះឆ្នោតនេះ៕
(ប្រភព៖www.vietnamplus.vn បកប្រែដោយសមុទ្រ)

មតិពីមិត្តអ្នកអាន