យុគសម័យ - នាព្រឹកថ្ងៃ១៧ខែឧសាភានៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា (CPP) បានបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ-ក្រុមប្រឹក្សាខណ្ឌ។
ពិធីគោរពទង់ជាតិ នៅពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ-ក្រុមប្រឹក្សាខណ្ឌ។ (រូបថត៖TTXVN)
នាព្រឹកថ្ងៃ១៧ខែឧសាភានៅរាជធានីភ្នំពេញគណបក្សប្រជាជនកម្ពុជា (CPP) បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ-ក្រុមប្រឹក្សាខណ្ឌ។
ពិធីបើកយុទ្ធនាការរបស់គណបក្សបានប្រារពនៅមជ្ឈមណ្ឌលកោះពេជ្រ ហើយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាអនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពផងដែរ។
អញ្ជើញថ្លែងនៅពិធីនេះសម្តេច សាយ ឈុំ បានបញ្ជាក់ថា នាពេលកន្លងមកគណបក្យប្រជាជនកម្ពុជាមានយុទ្ធសាស្ត្រណែនាំត្រឹមត្រូវហើយនាំកម្ពុជាឆ្ពោះទៅអភិវឌ្ឍយ៉ាងឆាប់រហ័សនិងសម្រេចបានសមិទ្ធិផលប្រកបដោយមោទនភាពជាច្រើន។
គណបក្សប្រជាជនព្រាងជាមុននឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៨ថ្ងៃនៅតាមបណ្តាខេត្តនិងក្រុងទូទាំងប្រទេសចាប់តាំងពីថ្ងៃ១៧ខែឧសភា។ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសកម្ពុជាបានអនុញ្ញាតឱ្យគណបក្សឈរឈ្មោះចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ-ក្រុមប្រឹក្សាខណ្ឌបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតពីថ្ងៃ១២ដល់២៤ខែឧសភា៕
((ប្រភព៖www.vietnamplus.vn ប្រែសម្រូលដោយសមុទ្រ))

មតិពីមិត្តអ្នកអាន