ក្នុងចំណោម១០ប្រទេស កម្ពុជាជាប់លេខ១ ផ្នែកបដិសណ្ឋារកិច្ចល្អបំផុត ចំពោះជនបរទេស

16:53 | 20/09/2020

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោម១០ប្រទេស ដែលមានបដិសណ្ឋារកិច្ចល្អបំផុត ចំពោះជនបរទេសនិងភ្ញៀវទេសចរក្នុងឆ្នាំ២០២០។ ការស្ទង់មតិភាគច្រើនរកឃើញថា ប្រជាជនកម្ពុជា មានអត្តចរិតរួសរាយរាក់ទាក់ និងស្វាគមន៍ជាទីបំផុត ចំពោះជនបរទេស មិនថាជាភ្ញៀវទេសចរ ឬក៏ជនបរទេសដែលផ្លាស់ទីលំនៅ មករស់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ ដែលស្រង់ខ្លឹមសារពីគេហទំព័រអអត្តរជាតិ My International Movers ទៅផ្សព្វផ្សាយ។

ក្នុងចំណោម១០ប្រទេស កម្ពុជាជាប់លេខ១ ផ្នែកបដិសណ្ឋារកិច្ចល្អបំផុត ចំពោះជនបរទេស

ក្រសួងទេសចរណ៍ បានឲ្យដឹងថា មានប្រទេសចំនួន១០ ត្រូវបានគេចាត់ទុកជាកន្លែង ដែលផ្ដល់ភាពស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុត ចំពោះជនបរទេស។ ក្រសួងទេសចរណ៍ បានរំលេចពីការណែនាំក្នុងគេហទំព័រ My International Movers ថា ប្រសិនបើភ្ញៀវបរទេសមានបំណងចង់ដើរកម្សាន្តសម្រាប់វិស្សមកាលរបស់ខ្លួន ឬក៏ចង់ផ្លាស់ប្ដូរទីលំនៅក្ដី ពួកគេគួរតែពិចារណាអំពីប្រទេសទាំង១០នេះ រួមមាន កម្ពុជា នូវែលសេឡង់ កាណាដា ម៉ិកស៊ិក ហ្វីលីពីន វៀតណាម អ៊ីស្លង់ កូស្ដារីកា អៀរឡង់ និង ព័រទុយហ្គាល់។

ក្នុងចំណោម១០ប្រទេស កម្ពុជាជាប់លេខ១ ផ្នែកបដិសណ្ឋារកិច្ចល្អបំផុត ចំពោះជនបរទេស

អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បានប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីភាពរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចល្អ ដែលអាចទាក់ទាញភ្ញៀវទេសចរ កម្ពុជានៅតែពង្រឹងបន្ថែមលើសេវាកម្មទេសចរណ៍ គុណភាពផលិតផលទេសចរណ៍ និង ការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវិស័យទេសចរណ៍ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងថ្នាក់អន្តរជាតិឱ្យកាន់តែមានសន្ទុះ។

លោក តុប សុភ័ក បញ្ជាក់ថា៖«កម្ពុជាយើងក៏ធ្លាប់ទទួលបានការចាត់ចំណាត់ថ្នាក់ ជាប្រទេសដែលមានប្រជាជនរួសរាយរាក់ទាក់ជាងគេបំផុតលើពិភពលោកដែរ។ ឥឡូវនេះមានកូវីដ-១៩ យើងកំពុងតែជំរុញវិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែខ្លាំងឡើយ។ តម្លៃម្ហូបអាហារ និងតម្លៃសណ្ឋាគារ កម្ពុជាក៏មិនបានកំណត់ខ្ពស់ហួសហេតុពេកដែរ។ តែក្នុងពេលកូវីដនេះ សណ្ឋាគារខ្លះបញ្ចុះតម្លៃ ហើយខ្លះទៀតមិនដំឡើងទេ តែនៅរក្សានៅដដែល។ បើកន្លែងដែលគេផ្ដល់សេវាកម្មសមរម្យ នោះគេតែងទទួលបានភ្ញៀវជាប្រចាំទោះក្នុងឱកាសអ្វី ឬកាលៈទេសៈយ៉ាងណាក៏ដោយ»៕

(ប្រភពព័ត៌មាន: Thmeythmey)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត