តាមរយៈរបាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃដំបូង នៃការសងថ្ងៃ ឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរកម្សាន្ តនៅទូទាំងប្រទេស មានចំនួន ២៣៣,៣២៩នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍
ក្រសួងទេសចរណ៍៖ សម្រាប់ថ្ងៃទី១៧ ខែសីហា ដែលជាថ្ងៃដំបូងនៃការឈប់សម្រាក មានទេសចរ និងប្រជាពលរដ្ឋចេញដើរកម្សាន្តជាង២៣ម៉ឺននាក់
ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំពោះរាជធានី និងខេត្តមួយចំនួនមានការរៀបចំអភិវឌ្ឍន៍ជា ផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាសួនទឹកកម្សាន្ត (Garden City) នៅរាជធានីភ្នំពេញ រមណីយដ្ឋានព្រីនមាន័រ (Prince Manor) នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ផ្ទះផ្កា នៅខេត្តបាត់ដំបង បឹងលំកុដ នៅខេត្តរតនគិរី រមណីយដ្ឋានកែច្នៃសមុទ្រឈើ នៅខេត្តមណ្ឌលគិរី រមណីយដ្ឋានទេសចរណ៍ថ្មីៗនៅកោះរ៉ុង និងគោលដៅថ្មីផ្សេងទៀត។
ដោយឡែក ការកើនឡើង ភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ក៏បានធ្វើឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ មានការងារវិញខ្លះ ទាំងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងមគ្គុទ្ទេសក៍សម្រាប់ ភ្ញៀវក្នុងស្រុក។ ក្រសួងទេសចរណ៍បានកត់សម្គាល់ឃើញថា ានកត់សម្េត្តសៀមរាប ក៏បានធ្វើ ឲ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែប្រសើរអំពីការអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍អំពីជំងឺកូវីដ-១៩ ហើយរដ្ឋបាលខេត្តដែលមាន មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាលជាសេនាធិការ បានខិតខំណែនាំ និងជំរុញការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍យ៉ាងសកម្ម។
ជាមួយគ្នានេះ គោលដៅទេសចរណ៍នានាក៏បានខិតខំអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ ជាពិសេសការស្កេនកម្ដៅ បាញ់អាល់កុល កត់ឈ្មោះភ្ញៀវ និងការជំរុញឱ្យភ្ញៀវទេសចរពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជាប្រចាំ ហើយរមណីយដ្ឋានខ្លះដែលជារមណីយ ដ្ឋានសំខាន់ក្នុងខេត្តបាន ដាក់រថយន្តពេទ្យប្រចាំការ ដើម្បីត្រៀមជួយសង្គ្រោះជាយថាហេតុ។ ចំពោះការរក្សាគម្លាតសុវត្ថិភាព នៅមិនទាន់អនុវត្តន៍បានពេញលេញនៅឡើយទេ ជាពិសេសការអង្គុយទទួលទានអាហារជុំគ្នាច្រើន ជាក្រុមក្រុមគ្រួសារ ឬក្រុមរបស់ពួកគាត់តែមួយ ហើយរមណីយដ្ឋានខ្លះមានសភាពហួសចំណុះ ផ្ទុកធម្មតា ដោយសារភ្ញៀវទេសចរមកលេងច្រើនក្នុងពេលតែមួយ ហើយដែលអ្នកគ្រប់គ្រងគោល ដៅទេសចរណ៍ និងមន្ត្រីជំនាញនឹងបន្តខិតខំណែនាំបន្ថែមទៀតឱ្យមានការចែករំលែក និងបង្វែរ ទស្សនកិច្ច ដើម្បីសម្រួលកុំឱ្យមានការផ្ទុកលើសពី ៥០ភាគរយ៕
(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន