លោក ចាន់ វីរៈ ខណៈកំពុងជោគជ័យចិញ្ចឹមចៀម មានបំណងប្រែក្លាយទៅជាកសិដ្ឋានកសិទេសចរណ៍

10:48 | 10/08/2020 (សរុបដោយ ហេង វុធ្ធ)

ទោះបីប្រទេសកម្ពុជាមិនទាន់មានអ្នកចិញ្ចឹមសត្វចៀមច្រើននៅឡើយ ដោយសារចៀមជាប្រភេទសត្វរើស អាកាសធាតុ និងពិបាកថែទាំនោះក៏ដោយក៏យុវជន ប៊ុន ចាន់វីរៈ កសិករវ័យអាយុ២៥ឆ្នាំ បានបញ្ជាក់ឱ្យដឹងថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងនៅថ្ងៃទី០៩ សីហា ឆ្នាំ២០២០ថា ការចិញ្ចឹមចៀមមិនមានការលំបាក ហើយកម្ពុជាក៏អាចចិញ្ចឹមបាន និងទទួលបានផលពីការចិញ្ចឹមនេះទៀតផង។

លោក ចាន់ វីរៈ ខណៈកំពុងជោគជ័យចិញ្ចឹមចៀម មានបំណងប្រែក្លាយទៅជាកសិដ្ឋានកសិទេសចរណ៍

លោក ចាន់ វីរៈ បានអះអាងទៀតថា ការដែលគាត់សម្រេចចិត្តចាប់ផ្ដើមចិញ្ចឹមចៀម ក្នុងគោលបំណង ច្នៃជាកសិដ្ឋានកសិទេសចរណ៍ មានបន្លែនិងចិញ្ចឹមសត្វ នៅក្នុងកសិដ្ឋានរបស់លោកក្នុងខេត្តកំពង់ឆ្នាំង។ សម្រាប់ការចិញ្ចឹមសត្វចៀម យុវជនរូបនេះបានចាប់ផ្ដើមចិញ្ចឹមចៀមនៅឆ្នាំ២០១៧កាលនោះត្រឹមមេ ១០ក្បាល និងឈ្មោល ១ក្បាល ហើយមូលហេតុសម្រេចចិត្តចិញ្ចឹមចៀម ព្រោះមានបំណងបង្កើតកន្លែង កសិទេសចរណ៍ ។

លោក ចាន់ វីរៈ ដែលមាន ស្រុកកំណើត នៅស្រុកទឹកផុស បានបន្តអះអាងថា គោលដៅ របស់ខ្លួន លោកកំពុងជោគជ័យជាមួយការចិញ្ចឹមសត្វចៀម លក់សាច់ ។ បច្ចុប្បន្នមានសត្វចៀមប្រមាណ ១០០ក្បាល ក្នុងកសិដ្ឋានរបស់លោក និងកំពុងរៀបចំប្រព័ន្ធទឹកស្រោចស្រព ដើម្បីដាំបន្លែ ជាគោលដៅប្រែក្លាយជាតំបន់កសិទេសចរណ៍។

លោក ចាន់ វីរៈ ខណៈកំពុងជោគជ័យចិញ្ចឹមចៀម មានបំណងប្រែក្លាយទៅជាកសិដ្ឋានកសិទេសចរណ៍

ទោះបីមិនមានជំនាញខាងកសិកម្មក៏ពិតមែន តែយុវជនរូបនេះ បានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីស្រាវជ្រាវពីវិធីសាស្ត្រ ចិញ្ចឹមសត្វចៀម ពីបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ។ លោកធ្លាប់ជួបបញ្ហាមួយចំនួនដោយមិនទាន់ស្គាល់ច្បាស់ ពីការចិញ្ចឹមចៀម់និងធ្វើឱ្យសត្វចៀមរបស់លោកងាប់ ។

លោក ចាន់ វីរៈ បញ្ជាក់ថា បច្ចុប្បន្នគម្រោងកសិដ្ឋានទេសចរណ៍ របស់លោកមិនទាន់ចេញជារូបរាងនោះទេ ប៉ុន្តែកំពុងជោគជ័យក្នុងការចិញ្ចឹមចៀមសាច់។ ជុំវិញករណីការខិតខំរបស់យុវជនខាងលើ បង្ហាញឱ្យឃើញពីឆន្ទៈកូនខ្មែរ ខ្មែរអាចធ្វើបាន ដែលត្រូវបានខាងជំនាញស្ថាប័នពាក់ព័ន្ធបន្តលើកទឹកចិត្ត ជំនួយស្មារតី ផ្តល់បទពិសោធន៍ ដើម្បីឱ្យមុខរបរមួយនេះកាន់តែរីកចម្រើន។

លោក ចាន់ វីរៈ ខណៈកំពុងជោគជ័យចិញ្ចឹមចៀម មានបំណងប្រែក្លាយទៅជាកសិដ្ឋានកសិទេសចរណ៍


ក្រៅពី​ចិញ្ចឹម​ចៀម​ដើម្បី​លក់ ម្ចាស់​កសិដ្ឋាន​មាន​ដើមកំណើត​ពី​រាជធានី​ភ្នំពេញ ក៏​គ្រោង​ចិញ្ចឹម​ចៀម​ទាំងនេះ​សម្រាប់​ទស្សនា និង​លេង​កម្សាន្ត នៅ​បរិវេណ​រមណីយដ្ឋាន​ធម្មជាតិ​របស់ខ្លួន​ក្នុង​ទំហំ​ដី​ជាង​១០០​ហិកតា​នៅក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង​នេះ ដើម្បី​ក្លាយជា​កន្លែង​បោះជំរំ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​ង​អន្តរជាតិ​ចំនួន​៥០០០​នាក់​ក្នុង​មួយ​ថៃ្ង មក​សម្រាក​លំហែកាយ​ជាមួយ​ធម្មជាតិ​ពិតប្រាកដ​។ បើតាម​លោក ប៊ុន ចាន់​វីរៈ លោក​ក្រៅពី​ចិញ្ចឹម​ចៀម​នេះ ក៏មាន​ចិញ្ចឹម​ឃ្មុំ ជន្លេន និង​រុយ ដើម្បី​ធ្វើជា​ចំណី​សត្វ និង​ជីធម្មជាតិ​ផងដែរ​។ នៅលើ​ផ្ទៃដី​របស់លោក ក៏មាន​ដាំ​បន្លែ​ធម្មជាតិ ផ្លែឈើ​ហូប​ផ្លែ​ច្រើន​ប្រភេទ ដែល​ស្ថិតនៅក្នុង​គម្រោង​កសិដ្ឋាន​កូន​ចៀម​ធម្មជាតិ​(Organic Sheep Farm) របស់​យុវជន​វ័យក្មេង​រូបនេះ​។​

«​ខ្ញុំ​បានបញ្ចប់​ការសិក្សា​នៅត្រឹម​ថ្នាក់​ទី​១២ ហើយ​ខ្ញុំ​មិនដែល​មានគំនិត​ចាប់អារម្មណ៍​លើ​វិស័យ​កសិកម្ម​អ្វី​ឡើយ​។ ក្រោយពី​ដឹង​ឪពុកម្តាយ​ខ្ញុំ​ទិញ​ដី​នៅ​ខេត្តកំពង់ឆ្នាំង​នេះ ក៏​ខ្ញុំ​មានគំនិត​បង្កើត​រមណី​ដ្ឋា​ន​ធម្មជាតិ ដែលមាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ចៀម​នេះ មាន​ចម្ការ​បន្លែ ផ្លែឈើ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​រៀន បច្ចេកទេស​ចិញ្ចឹមសត្វ ដាំ​បន្លែ​-​ផ្លែឈើ​ផ្សេងៗ​នៅតាម​ប្រព័ន្ធ Internet ទាំងអស់​។ ពេលនេះ​ខ្ញុំ​ចូលចិត្ត​និង​ស្រលាញ់​វិស័យ​កសិកម្ម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៊ុន ចាន់​វីរៈ​៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: information.gov.kh និង thmeythmey.com)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត