ព្រះដាក់ភូមិដំបូងគេនៅកម្ពុជា តុបតែងលម្អគ្មានសល់ចន្លោះ មើលទៅស្អាតណាស់

13:02 | 13/08/2020

នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិហើយ តាមបណ្តាខេត្តជាច្រើនបានត្រៀបរៀបចំដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ​ក្រឡេកមកមើលខេត្តសៀមរាប ស្រុកបន្ទាយស្រី ភូមិព្រះដាក់ឯណេះវិញ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរ ក្នុងឱកាសថ្ងៃឈប់សម្រាកចូលឆ្នាំខាងមុខ ។

ចូលមកដល់ស្រុកបន្ទាយស្រី ភូមិព្រះដាក់ យើងឃើញមានទង់ជាតិ និងទង់រយជាច្រើនពាន់បានរៀបចំ ដាក់លម្អនៅតាមដងផ្លូវជាច្រើនគីឡូម៉ែត្រ ផ្លូវចូលទៅភូមិព្រះដាក់ បានបង្កើតជាទេសភាពមួយដ៏ល្អឯក ប្លែកភ្នែកភ្ញៀវទេសចរ ។ គ្រប់ភ្ញៀវទេសចរដែលបានទៅដល់ទីនោះ តែងពោលសរសើមិនដាច់ពីមាត់ ពីការរៀបចំ និងបរិស្ថានជុំវិញមានសម្រស់ដ៏ស្រស់បំព្រង គួជាទីគយគន់មិនចេះជិនណាយ ។

ក្រៅនេះពេលទៅដល់ទីនោះ វត្ថុអនុសាវរីយ៍ និង ផលិតផលតម្បាញជាច្រើនបានដាក់តាំងលក់នៅតាមដងផ្លូវទៅកាន់ភូមិព្រះដាក់ដែលជាស្នាដៃរបស់បងប្អូនប្រជាជន ប្រកបដោយការឆ្នៃប្រឌិត វត្ថុទាំងនោះមានដូចជា អង្រឹងតំបាញ ទ្រូ កន្ត្រក់ កន្ទេល ល្អី និងរបស់ប្រើប្រាស់ជាច្រើនទៀត ៕

សូមទស្សនាកម្រងរូបខាងក្រោម៖











(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត