សារមន្ទីរដ៏ល្បីល្បាញរបស់កម្ពុជាពិតជាត្រូវទៅទស្សនាម្តង

13:09 | 17/07/2020

យុគសម័យ - សារមន្ទីរនៅប្រទេសកម្ពុជាគឺជាទិសដៅដ៏ល្អបំផុតដើម្បីសិក្សាអំពីវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។សូមអញ្ជើញលោកអ្នកនាងទៅទស្សនាជាមួយយើងខ្ញុំតាមរយៈរូបភាពនិងសេចក្តីណែនាំអំពីសារមន្ទីរនានានៅកម្ពុជាដូចខាងក្រោម។

សារមន្ទីរជាតិកម្ពុជា

សារមន្ទីរជាតិកម្ពុជា

សារមន្ទីរជាតិត្រូវបានបង្កើតឡើងនាឆ្នាំ ១៩២០ ក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង។ ដូច្នេះស្ថាបត្យកម្មនៃសារមន្ទីរនេះគឺជាការរួមបញ្ចូលគ្នានៃលក្ខណៈស្ថាបត្យកម្មនៃប្រទេសបារាំងនិងប្រទេសកម្ពុជាដែលធ្វើឱ្យមានភាពខុសប្លែកគ្នាបើប្រៀបធៀបទៅនឹងអគារដទៃទៀតនៅកម្ពុជាផងដែរ។ អស់រយៈពេលច្រើនឆ្នាំមកនេះ សារមន្ទីរជាតិរក្សាភាពស្រស់ស្អាតរបស់វា។ នៅមុខសារមន្ទីរគឺជាសួនច្បារដែលមានដើមឈើនិងបឹងមួយ។ សារមន្ទីរនៅតែរក្សាបាននូវវត្ថុបុរាណប្រវត្តិសាស្ត្រដ៏មានតម្លៃជាច្រើនដូចជាការប្រមូលសិល្បៈខ្មែរ កំណប់វប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរផងដែរ។

សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង

សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង

បើករៀបរាប់អំពីសារមន្ទីរនានានៅកម្ពុជា គេមិនអាចនិយាយរំលងចោលពីសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងដ៏ល្បីល្បាញនៅប្រទេសនេះទេ។ នេះជាកន្លែងដែលបង្ហាញច្បាស់បំផុតអំពីការប្រល័យពូជសាសន៍របស់ខ្មែរក្រហមតាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។ ដើមឡើយកន្លែងនេះធ្លាប់ជាសាលារៀនតែនៅពេលដែលខ្មែរក្រហមកាន់កាប់ ពួកគេបានប្រើកន្លែងនេះជាពន្ធនាគារមួយ ដើម្បីប្រតិបត្តិការប្រល័យពូជសាសន៍យ៉ាងព្រៃផ្សៃហើយក៏ដូរឈ្មោះជាគុក S-21 នាឆ្នាំ១៩៧៥ផងដែរ។ មានមនុស្សជាច្រើនត្រូវបាននាំយកទៅធ្វើទារុណកម្មនៅទីនេះហើយមានតែមនុស្សយ៉ាងតិចប៉ុណ្ណោះដែលបានរួចជីវិតផងដែរ។ នាបច្ចុប្បន្នសារមន្ទីរកុកទួល ស្លែងកំពុងដាក់បង្ហាញនូវសំភារៈនិងវត្ថុជាច្រើនដែលឆ្លុះបញ្ចាំងពីឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម។ដោយមានរូបថត ទិន្នន័យជាក់ស្តែង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងតែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនមកទស្សនានៅឯទីនេះផងដែរ។

សារមន្ទីរជាតិអង្គរ

សារមន្ទីរជាតិអង្គរ

សារមន្ទីរជាតិអង្គរក៏ជាការផ្តល់យោបល់ដ៏ល្អមួយនៅពេលដែលអ្នកចង់ទស្សនាសារមន្ទីរល្បីៗ នៅកម្ពុជា។ នេះជាកន្លែងដ៏ល្អសម្រាប់អ្នកដែលចង់សិក្សាអំពីអារ្យធម៌ខ្មែរនិងប្រាសាទអង្គរ។ សារមន្ទីរជាតិអង្គរត្រូវបានសាងសង់ក្នុងទីក្រុងសៀមរាបនាឆ្នាំ ២០០៧។ នៅខាងក្នុងសារមន្ទីរនេះបច្ចុប្បន្នកំពុងដាក់បង្ហាញរូបចម្លាក់ព្រះពុទ្ធបដិមាមួយចំនួនធំដែលមានព្រះពុទ្ធបដិមាប្រមាណ ១០០០ អង្គធ្វើពីឈើ ថ្មនិងលោហៈធាតុ។ លើសពីនេះអ្នកអាចមើលនិងស្តាប់រឿងរ៉ាវរបស់ប្រជាជនខ្មែរតាមរយៈសំលេងអធិប្បាយជាច្រើនភាសាផងដែរ។ ក្នុងអំឡុងពេលដំណើរកម្សាន្តនេះអ្នកនឹងត្រូវបានគេនាំទៅទស្សនាសាលប្រជុំមួយនិងមើលការណែនាំវីដេអូទៅកាន់សារមន្ទីរមុនពេល ទស្សនាវិចិត្រសាល។

សារមន្ទីរសង្គ្រាមកម្ពុជា

សារមន្ទីរសង្គ្រាមកម្ពុជា

សារមន្ទីរសង្គ្រាមកម្ពុជាត្រូវបានសាងសង់ប្រហែល ៥ គីឡូម៉ែត្រពីក្រុងសៀមរាបដោយនាំមកនូវការរចនាជាមួយនឹងទីធ្លាខាងក្រៅ។ នៅពេលអ្នកមកដល់ទីនេះអ្នកនឹងឃើញយានជំនិះសង្គ្រាមពីអតីតកាលដូចជារថក្រោះឧទ្ធម្ភាគចក្រពីចម្ងាយឆ្ងាយ។ តាមរយៈរូបភាពជាក់ស្តែង អ្នកនឹងស្រមៃពីសង្គ្រាមឯករាជ្យជិតអស់រយៈពេល ៣០ ឆ្នាំនៅប្រទេសកម្ពុជា។

សារមន្ទីរគ្រាប់មីនកម្ពុជា

សារមន្ទីរគ្រាប់មីនកម្ពុជា

សារមន្ទីរនានានៅ​កម្ពុជាត្រូវរាប់បញ្ចូលសារមន្ទីរគ្រាប់មីនដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃខេត្តសៀមរាប។ នេះគឺជាសារមន្ទីរជំនាញរក្សាទុកអាវុធនិងមីនគ្រប់ប្រភេទដែលត្រូវបានប្រើប្រាស់ក្នុងសង្គ្រាម។ ក្រៅពីការទស្សនាសព្វាវុធគ្រប់ប្រភេទទាំងនោះ អ្នកក៏នឹងបានដឹងអំពីលោកអាគីរ៉ាដែលជាបុរសដ៏ក្លាហានម្នាក់ដែលបានបោះសំអាតគ្រាប់មីនប្រមាណ ៥ ម៉ឺននៅទូទាំងប្រទេសកម្ពុជា ហើយឥឡូវនេះគាត់ត្រូវបានមានពិការដៃតែម្ខាង។ ក្រៅពីគោលដៅនៃការអភិរក្សទីតាំងបង្កប់នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាលពីមុនមក សារមន្ទីរនគ្រាប់មីនកម្ពុជាក៏ជាកន្លែងមួយជួយឧបត្ថម្ភដល់កុមារដែលជួបការលំបាកផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត