'Checklist' ទីតាំងមុជទឹកសមុទ្រនៅកម្ពុជាដែលមានទេសភាពស្រស់ត្រកាលដូចឋានសួគ៌

12:39 | 23/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ការជ្រើសរើសកន្លែងមុជទឹកសមុទ្រនៅប្រទេសកម្ពុជា អ្នកមិនត្រឹមតែអាចជ្រមុជខ្លួនអ្នកទៅក្នុងទឹកថ្លាឈ្វេងនិងត្រជាក់ស្រួលតឬប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចសិក្សាអំពីពិភពមហាសមុទ្រជាមួយនឹងអ្វីៗដែលគួរអោយចាប់អារម្មណ៍ជាច្រើនទៀតផង។

កោះរុងសន្លឹម

គយគន់ផ្កាថ្មនៅកោះរុងសន្លឹម

កោះរ៉ុងសន្លឹម គឺជាទិសដៅមុជទឹកមួយនៅក្នុងប្រទេសកម្ពុជាដែលធ្លាប់ស្គាល់ពីថ្មប៉ប្រះទឹកផ្កាថ្មដ៏ស្រស់ស្អាត។ ការមុជទឹលកំសាន្តនៅលើកោះដ៏ស្រស់ស្អាតនេះ ភ្ញៀវទេសចរក៏ស្ងើចសរសើរចំពោះប្រភេទសត្វសមុទ្រ និងមើលហ្វុងសត្វត្រីក្នុងទឹកថ្លាឈ្វេង។ ហេតុដូច្នេះកោះរ៉ុងសន្លឹមច្រើនតែត្រូវបានជ្រើសរើសជាកន្លែងរៀបចំសេវាកម្មអាហារនៅឆ្នេរខ្សាច់សមុទ្រនិងមានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ទៀតផង។

គយគន់ផ្កាថ្មនៅកោះរុងសន្លឹម

ឋានសួគ៌ហែលទឹកនៅកោះរ៉ុង

ការធ្វើដំណើរកំសាន្តមកប្រទេសកម្ពុជាមិនអាចរំលងចោលឋានសួគ៌ហែលទឹកដ៏ស្រស់ស្អាតនិងទាក់ទាញនៃកោះរ៉ុងបានទេ។ ទោះបីជាកន្លែងមុជទឹកសមុទ្រមានចម្ងាយឆ្ងាយពីកោះរ៉ុងក៏ដោយនៅពេលដែលអ្នកមកទីនេះអ្នកនឹងកោតសរសើរចំពោះទេសភាពដ៏ស្រស់ស្អាតនិងឃើញដោយផ្ទាល់ភ្នែកត្រីដ៏កម្រមានគ្រប់ប្រភេទដូចជាត្រីបបែលពណ៌ខៀវជាដើម។មកទស្សនាអាសយដ្ឋានមុជទឹកនេះនៅប្រទេសកម្ពុជា អ្នកក៏អាចរីករាយនឹងការលេងកីឡាទឹកឬជិះស្គី Jet Skiing ផងដែរ ។

ឋានសួគ៌ហែលទឹកនៅកោះរ៉ុង

ឋានសួគ៌សមុទ្រនៃកោះ​តាគៀវដ៏មានមន្តស្នេហ៍

ទីតាំងមុជទឹកបន្ទាប់នៅប្រទេសកម្ពុជាត្រូវនិយាយអំពីឋានសួគ៌សមុទ្រដ៏ល្បីឈ្មោះកោះតាគៀវ។ ដើមឡើយនេះគឺជាកោះមួយដែលមានចំងាយឆ្ងាយពីមជ្ឈមណ្ឌលក្រុង ហើយមិនទាន់ធ្វើអាជីវកម្មច្រើននោះឡើយដោយមនុស្សជាច្រើនទេ ហេតុដូច្នេះទេសភាពទីនេះពិតជាស្រស់ត្រកាល និងមានខ្យល់អាកាសដ៏បរិសុទ្រផងដែរ។ មកដល់កោះតាគៀវ អ្នកទេសចរនឹងរីករាយដោយ ជាមួយត្រីចម្រុះពណ៌និងគុយគន់សត្វសមុទ្រនៅទីនេះអមជាមួយនឹងបទពិសោធន៍គួរឱ្យចាប់អារម្មណ៍បំផុតផងដែរ។

ឋានសួគ៌សមុទ្រនៃកោះ​តាគៀវដ៏មានមន្តស្នេហ៍

កោះតាង- កន្លែងមុជទឹកដ៏ស្រស់ស្អាតនិងទឹកថ្លាំឈ្វេង

យោងតាមទីតាំងមុជទឹកក្នុងប្រទេសកម្ពុជា កោះតាងត្រូវតែលើកឡើងដើម្បីស្វែងយល់ពីពិភពមហាសមុទ្រដែលមានសត្វគ្រប់ប្រភេទនិងគយគន់ទឹកសមុទ្រថ្លាឈ្វេងពណ៌ខៀវស្រងាត់។ កោះតាងគឺជាកន្លែងមុជទឹកដ៏ល្បីល្បាញមួយ ដែលមានប្រភេទសត្វសមុទ្រចម្រុះនិងកម្រមាន។ ទឹកនៅទីនេះគឺរាក់ណាស់ ដូច្នេះអ្នកទេសចរអាចមុជក្នុងទឹកបានយ៉ាងងាយស្រួល ប្រសិនបើអ្នកមិនដឹងថាមុជទឹកក៏នៅតែធានាសុវត្ថិភាពបានទាំងស្រុងផងដែរ។

កោះតាង- កន្លែងមុជទឹកដ៏ស្រស់ស្អាតនិងទឹកថ្លាំឈ្វេង

សូមមកទស្សនាត្រីឆ្លាមបាឡែននៅកោះព្រីង

កោះព្រីងគឺជាកន្លែងមុជទឹកសមុទ្រមួយដែលមានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ដោយសារទីនេះមានភាពល្បីល្បាញជាមួយត្រីឆ្លាម-បាឡែន។ ត្រីប្រភេទនេះមានទំងន់ធ្ងន់ប៉ុន្តែវាមានភាពរួសរាយរាក់ទាក់និងជិតស្និទ្ធនឹងមនុស្សទៅវិញ។ រួមគ្នាមុជទឹកសមុទ្រជ្រៅនិងគយគន់សត្វសមុទ្រនិងផ្កាថ្មទាំងនេះជាសកម្មភាពពិតជាអស្ចារ្យសម្រាប់ភ្ញៀវទេសចរដែលម្តងម្កាលមកដល់ទីនេះ។

ទស្សនាត្រីឆ្លាមបាឡែននៅកោះព្រីង

សង្ឃឹមថាជាមួយនឹងការចែករំលែកទីតាំងមុជទឹកសមុទ្រនៅកម្ពុជាខាងលើនេះ នឹងជួយអ្នកជ្រើសរើសយកកោះស្រស់ស្អាតនិងងាយស្វែងយល់ដោយខ្លួនឯងពីសមុទ្រមហាសមុទ្រនិងមើលផ្កាថ្មសម្រាកលំហែកាយកំសាន្តក្នុងឱកាសមកទស្សនាប្រទេសកម្ពុជា៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: luhanhvietnam.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត