សម្តេចតេជោ៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋ

13:53 | 29/04/2020 (បូកសរុបដោយឌីណា)

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍តាមរយៈហ្វេសប៊ុកផេក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នេះថា នៅពេលនេះ ការរឹតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស ។

សម្តេច​តេ​ជោ ហ៊ុន សែន។ (រូបថត៖ .rasmeinews.com)

សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​ការ​រឹតបន្តឹង​នេះ គឺដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​បង្ក​របួសស្នាម​ធ្ងន់​ស្រាល​រហូតដល់​មានការ​បាត់បង់​អាយុជីវិត​ទៀតផង ។ យើង​មិន​ចង់ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​នៅក្នុង​ក្រុមគ្រួសារ​របស់​បងប្អូន​ណា​ម្នាក់​ឡើយ​» ។

​សម្តេច សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗ​យុវជន បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាមួយនឹង​ការយោគយល់​ដល់​គ្នា​ទៅវិញទៅមក​ដើម្បី​សុខ​សុវត្ថិភាព​ទាំងអស់គ្នា​នៅ​ទូទាំងប្រទេស​។

សូម​រំលឹក​ថា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាក៏បាន​អំពាវនាវ​ ប្រជាជនថ្ងៃចុងសប្តាហ៍​ ទោះបីសម្រាកនៅផ្ទះ ឬធ្វើដំណើរទីជិតឆ្ងាយគឺត្រូវពាក់ម៉ាស ហើយមានទឹកអាល់កុល និងជឹលសម្រាប់ដុសលាងសម្អាតដៃកម្ចាត់មេរោគអោយបានស្អាតល្អគ្រប់ពេល ដើម្បីចៀសវាងការចម្លងរោគកូរ៉ូណាពីម្នាក់ទៅម្នាក់ទៀត។

ទន្ទឹមនឹងនេះ​ គ្រប់គ្នាត្រូវតែមានអនាម័យល្អក្នុងការរស់នៅ ហើយចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់កុំអោយឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគម និងក្នុងប្រទេសជាតិយើងទាំងមូល៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត