ចាប់ផ្តើមពីខែកក្កដាប្រជាជនកម្ពុជានៅកូរ៉េខាងត្បួងត្រូវបង់ការធានារ៉ាប់រងសុខភាពខ្ពស់ជាង៧ដង

15:24 | 22/05/2019 (ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ - យោងតាមច្បាប់វិសោធនកម្មរបស់កូរ៉េខាងត្បូង ចាប់ពី ថ្ងៃ ១៦ ខែកក្កដានេះ ជនបរទេសកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង រួមមានពលករអន្តរជាតិនិងនិសិ្សតកម្ពុជាត្រូវបង់ការធានារ៉ាប់រងសុខភាពខ្ពស់ជាង៧ដង ជាងពេលបច្ចុប្បន្ន បើពេលវេលាស្នាក់នៅក្នុងប្រទេសនេះលើសពី៦ខែ។

ប្រសិនបើស្នាក់នៅលើសពី៦ខែជនបរទេសនឹងត្រូវចូលរួមប្រព័ន្ធធានារ៉ាប់រងសុខភាពរដ្ឋរបស់ប្រទេសកូរ៉េខាងត្បូង។

បច្ចុប្បន្ននេះជនបរទេសភាគច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងកំពុងប្រើប្រាស់កញ្ចប់ធានារ៉ាប់រងសុខភាពឯកជន ដែលមានតម្លៃចាប់ពី១០០០០០ទៅ ១១០០០០ won ​(ប្រហែល៨៣ទៅ៩២ដុល្លារ) ក្នុងមួយឆ្នាំ។ ប៉ុន្តែយោងតាមច្បាប់ធានារ៉ាប់រងសុខភាពជាតិដែលបានកែប្រែថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានសុពលភាពពីថ្ងៃទី ១៦ ខែកក្កដាទៅ ជនបរទេសទាំងអស់រួមទាំងនិស្សិតអន្តរជាតិនឹងត្រូវផ្លាស់ប្តូរពីកញ្ចប់ធានារ៉ាប់រងសុខភាពឯកជនទៅកញ្ចប់ធានារ៉ាប់រងសុខភាពរដ្ ឋបើពេលវេលាស្នាក់នៅក្នុងប្រទេសនេះលើសពី៦ខែ។

តម្លៃរបស់ធានារ៉ាប់រងសុខភាពរដ្ឋមានប្រហែល៦៨៧០០០won ក្នុងមួយឆ្នាំ(ប្រហែល៥៦៨ដុលារ)។ ​ច្បាប់នេះនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើពលករនិងនិស្សិតកម្ពុជាដែលកំពុងរស់នៅធ្វើការនិងសិក្សារយៈពេលវែងនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ច្បាប់នេះត្រូវបានប្រកាសអោយប្រើដើម្បីបង្ការជនបរទេសពីការរំលោភបំពានលើប្រព័ន្ធធានារ៉ាប់រងរដ្ឋដោយបង់ប្រាក់ធានារ៉ាប់រងតិចតួចនិងប្រើប្រាស់សេវាព្យាបាលថ្លៃៗ។ សាកលវិទ្យាល័យអំពាវនាវឱ្យមានការលើកលែងចំពោះសិស្សហើយបានទទួលហត្ថលេខាចំនួន ៣០០០០។

"នោះនឹងជាបន្ទុកធំមួយសម្រាប់និស្សិតអន្ដរជាតិ" មន្ត្រីសាកលវិទ្យាល័យបានបន្ថែមថាទោះបីជាប្រព័ន្ធធានារ៉ាប់រងរដ្ឋផ្តល់អត្ថប្រយោជន៍ច្រើនជាងឯកជនក៏ដោយ សិស្សភាគច្រើននៅអាយុ២០ឆ្នាំមិនចាំបាច់សម្រាប់ការថែទាំសុខភាពក្នុងតម្លៃថ្លៃពេកទេ។

ក្រសួងអប់រំរបស់ប្រទេសកូរ៉េខាងត្បូងបានអោយដឹងថា នឹងស្នើសុំឱ្យក្រសួងសុខាភិបាលលើកលែងនិស្សិតបរទេសពីការចុះឈ្មោះចូលនៅក្នុងប្រព័ន្ធធានារ៉ាប់រងសុខភាពថ្នាក់ជាតិ។

នៅខាងក្រសួងសុខាភិបាលបានអោយដឹងថាពួកគេនឹងពិចារណារឿងនេះប្រសិនបើមានសំណើជាផ្លូវការពីក្រសួងអប់រំ៕


(ប្រែសម្រូលដោយសមុទ្រ)

(ប្រែសម្រូលដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត