សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការទប់ទល់នឹងជំងឺ Covid-19 របស់វៀតណាម

14:19 | 05/10/2020

នៅប៉ុន្មានថ្ងៃកន្លងមក សារព័ត៌មានអន្តរជាតិបានចេញផ្សាយអត្ថបទមួយចំនួនដែលវាយតម្លៃខ្ពស់ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់វៀតណាម។

រូបថតឧទាហរណ៍ (vnanet.vn)

គេហទំព័រ Asia Times បានចេញផ្សាយអត្ថបទដែលចាត់ទុកថា សេដ្ឋកិច្ចវៀតណាមនឹងស្ដារឡើងវិញយ៉ាងឆាប់រហ័ស ក្រោយជំងឺរាតត្បាត និងក្លាយជាសេដ្ឋកិច្ចមានកំណើនខ្ពស់បំផុតនៅលើពិភពលោក។ ទោះបីវៀតណាមនៅជួបការលំបាកជាច្រើនបន្ទាប់ពីរយៈពេលទប់ទល់នឹងជំងឺរាតត្បាតក៏ដោយ ក៏ប៉ុន្តែ សេដ្ឋកិច្ចវៀតណាមនៅមានកំណើនគួរឲ្យចាប់អារម្មណ៍ ដោយសារតែការទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងជំងឺ Covid-19។ អត្ថបទនេះបានវាយតម្លៃថា វៀតណាមគឺជាគោលដៅទាក់ទាញអារម្មណ៍សម្រាប់វិនិយោគិនបរទេស។ ព្រមទាំង បើសិនរក្សាបានការអភិវឌ្ឍនៅបច្ចុប្បន្ននេះ សេដ្ឋកិច្ចវៀតណាមនឹងជាតារាកំពុងរះនៅលើពិភពលោក និងក្នុងតំបន់ ដោយបើកឱកាសឲ្យក្លាយជាប្រទេសមួយដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

កាសែត Les Echos របស់បារាំងទើបតែចេញផ្សាយអត្ថបទមួយមានចំណងជើងថា “Covid-19៖ លើកលែងវៀតណាម” ។ អត្ថបទបានចាត់ទុកថា ដោយមានចំនួនអ្នកស្លាប់ដោយជំងឺ Covid-19 ទាប ប្រទេសវៀតណាមកំពុងរៀបចំសកម្មភាពសេដ្ឋកិច្ចឡើងវិញ ហើយវៀតណាមអាចមានមោទនភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ អត្ថបទបានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែកន្លងមក ការនាំចេញរបស់វៀតណាមបានកើនឡើង ៤.២% ហើយផលិតកម្មក៏កើនឡើងផងដែរ។ យោងតាមអគ្គនាយកដ្ឋានស្ថិតិនៃប្រទេសវៀតណាមបានឲ្យដឹងថា គោលដៅកំណើន ២% សម្រាប់ឆ្នាំនេះរបស់ប្រទេសវៀតណាមគឺអាចសម្រេចបាន៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត