ប្រទេសចិនផ្តល់អាទិភាពក្នុងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ

15:03 | 24/08/2020 (បកប្រែដោយវិច្ឆិកា)

យុគសម័យ - នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានប្រកាសថាប្រទេសចិននឹងផ្តល់អាទិភាពដល់ការផ្តល់វ៉ាក់សាំងការពារកូវិដ១៩ដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គនៅពេលដែលវ៉ាក់សាំងត្រូវបានបង្កើតនិងដាក់ឱ្យប្រើប្រាស់។

ប្រទេសចិនផ្តល់អាទិភាពក្នុងការផ្តល់វ៉ាក់សាំងដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថានៅថ្ងៃទី ២៤ ខែសីហា លោក Li Keqiang នាយករដ្ឋមន្រ្តីចិនបានប្រកាសថាប្រទេសនេះនឹងផ្តល់អាទិភាពដល់ការផ្តល់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ដល់បណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គនៅពេលដែលវ៉ាក់សាំងត្រូវបានបង្កើតនិងដាក់ឱ្យប្រើប្រាស់។

លោក Li Keqiang បានចេញការប្រកាសខាងលើនៅពេលចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង​លើកទី៣ (LMC)​ តាមរយៈប្រព័ន្ធវិដេះអូ។

លើសពីនេះទៀតយោងតាមលោក Li Keqiang ទីក្រុងប៉េកាំងនឹងបង្កើតមូលនិធិពិសេសដើម្បីលើកកម្ពស់សុខភាពសាធារណៈក្រោមក្របខ័ណ្ឌនៃមូលនិធិពិសេស LMC និងបន្តផ្តល់សម្ភារៈប្រឆាំងនឹងជំងឺរាតត្បាតនិងការគាំទ្រខាងបច្ចេកវិទ្យាសម្រាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ។

ដោយសង្កត់ធ្ងន់ទៅលើអត្ថន័យនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏គ្រោះថ្នាក់នេះ លោក Li Keqiang បានលើកឡើងថាប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសក្នុងតំបន់មេគង្គដើម្បីគាំទ្រដល់ការងាររបស់អង្គការសុខភាពពិភពលោក៕

(បកប្រែដោយវិច្ឆិកា)

(បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត