ជប៉ុន - ចិនឯកភាពបន្តការចរចាគ្នាឡើងវិញស្តីពីសន្តិសុខនាវាចរណ៍

21:09 | 02/08/2020

ប្រទេសជប៉ុននិងចិនបានឯកភាពគ្នាធ្វើកិច្ចចរចាស្តីពីសន្តិសុខនាវាចរណ៍ ទ្វេភាគីនៅកម្រិតធ្វើការងារ "ក្នុងពេលវេលាសមស្របមួយ" បន្ទាប់ពីការរីករាលដាលនៃជំងឺ Covid 19 បានធូរស្បើយផងដែរ។

នាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេ (ឆ្វេង) និងប្រធានរដ្ឋចិនលោកស៊ីជីនពីង (រូបភាព៖ Bloomberg / VOV)

ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថាកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ទើបតែត្រូវបានធ្វើឡើង ហើយភាគីទាំងពីរ “បានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាទំនាក់ទំនង” ចំពោះស្ថានភាពសមុទ្រខាងកើត។

កិច្ចព្រមព្រៀងនេះសម្រេចបានក្នុងបរិបទដែលប្រទេសចិនបានបញ្ជូននាវាប៉ូលីសមុទ្រជាបន្តបន្ទាប់ទៅកាន់តំបន់ប្រជុំកោះ Senkaku តាមភាសាជប៉ុន ឬហៅថាប្រជុំកោះទៀយូ ( Diaoyu) តាមភាសាចិន។នាបច្ចុប្បន្ន ប្រជុំកោះនេះត្រូវបានគ្រប់គ្រងដោយប្រទេសជប៉ុន ប៉ុន្តែប្រទេសចិនក៏ប្រកាសអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះនេះផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត