អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ

16:38 | 29/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៨ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសនានាចូលរួមសហការដោះស្រាយការគំរាមកំហែងជាសកលរួមទាំងការប្រែប្រួលអាកាសធាតុផងដែរ។

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ

ថ្លែងនៅក្នុងសន្និសីទអន្តរជាតិតាមអនឡាញស្តីពីការប្រែប្រួលអាកាសធាតុនាថ្ងៃទី ២៨ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសនានាចូលរួមសហការដោះស្រាយការគំរាមកំហែងជាសកលរួមទាំងការប្រែប្រួលអាកាសធាតុផងដែរ។

លោក Guterres បានឲ្យដឹងថាប្រទេសទាំងអស់ត្រូវប្តេជ្ញាបញ្ឈប់ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ដែលជាការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់ចូលទៅក្នុងបរិយាកាសក្នុងឆ្នាំ ២០៥០។ លោក Guterres ក៏បានស្នើផែនការ ៦ ចំណុចដើម្បីធានារដ្ឋាភិបាលនៃបណ្តាប្រទេសផ្តោតការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញពីជំងឺ រាតត្បាត សកលផងដែរ។ ផែនការនេះក៏អំពាវនាវឲ្យបញ្ឈប់ការជួយឧបត្ថម្ភធនឥន្ធនៈផូស៊ីល និងដាក់ទណ្ឌកម្មដល់អង្គការនិងបុគ្គលដែលបំពុលបរិស្ថានផងដែរ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានអំពាវនាវដល់សហភាពអឺរ៉ុបបង្ហាញតួនាទីដឹកនាំពិភពលោករបស់ខ្លួនជាមួយ នឹងការណែនាំនៃផែនការកាត់បន្ថយការបំភាយឧស្ម័ននៅចុងឆ្នាំនេះដោយមានគោលដៅក្លាយជាទ្វីបអព្យាក្រឹតលើការបំភាយឧស្ម័នកំពូលដំបូងបង្អស់នៅឆ្នាំ ២០៥០ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត