ប្រយុទ្ធជាមួយបម្រែបម្រួលអាកាសធាតុ ឱ្យដូចគ្នានឹង COVID-19

09:25 | 23/04/2020

អង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ បានអំពាវនាវ ក៏ដូចជាជំរុញឱ្យបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ចូលរួមប្រយុទ្ធប្រឆាំងនឹងបម្រែ បម្រួលអាកាសធាតុ ឱ្យដូចគ្នាទៅនឹងការប្រយុទ្ធប្រឆាំង COVID-19 នាពេលបច្ចុប្បន្ន។

ភាពរាំងស្ងួតដោយការប្រែប្រួលអាកាសធាតុ។

បើតាមអគ្គលេខាធិការអង្គការឧតុនិយមពិភពលោក (WMO) ដែលជាទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ លោក Petteri Taalas ទោះបីជាការអនុវត្តវិធានការ បិទប្រទេស ឬរឹតត្បិតការធ្វើដំណើរ និងសកម្មប្រជាជន ទប់ស្កាត់ COVID-19 ពីសំណាក់បណ្ដាប្រទេសជាច្រើន បានចូលរួមកាត់បន្ថយការបំពុលបរិយាកាស បានមួយរយៈក៏ដោយ តែនេះមិនមែនមានន័យថាលែងមានបម្រែបម្រួលអាកាសធាតុ តទៅទៀតនោះទេ។

លោក Taalas បានបញ្ជាក់បន្ថែមដូច្នេះថា៖ «យើងទាំងអស់គ្នា ត្រូវការការប្ដេជ្ញាចិត្ត ប្រយុទ្ធជាមួយបម្រែបម្រួលអាកាសធាតុ ឱ្យដូចគ្នាទៅនឹងការប្ដេជ្ញាចិត្ត ទប់ស្កាត់ COVID-19... ហើយការធ្វើសកម្មភាពមិនមែនត្រឹមតែរយៈពេលខ្លីនោះទេ តែត្រូវគិតពីកូនចៅជំនាន់ក្រោយ»៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត