ប្រមុខ UN ថានេះជាពេលត្រូវសាមគ្គីគ្នា កម្ចាត់ COVID-19 បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសផ្អាកផ្ដល់ហិរញ្ញវត្ថុដល់ WHO

09:33 | 16/04/2020

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា បច្ចុប្បន្នមិនមែនជាពេល ត្រូវកាត់បន្ថយធនធាន ឬក៏ផ្អាកការផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក (WHO) នោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាស ផ្អាកផ្ដល់ហិរញ្ញវត្ថុដល់ស្ថាប័នអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

លោក Guterres ប្រមុខ UN។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Guterres បានគូសបញ្ជាក់ដូច្នេះថា៖ «វាមិនមែនជាពេល ត្រូវកាត់បន្ថយធនធាន ឬក៏ផ្អាកការផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក (WHO) ប្រឈមមុខនឹងការរាតត្បាតនៃជំងឺ COVID-19 នោះទេ...ប៉ុន្តែបច្ចុប្បន្ន វាជាពេលដែលយើងទាំងអស់គ្នា ត្រូវរួបរួមគ្នា និងធ្វើការជាមួយគ្នាក្នុងសាមគ្គីភាព ដើម្បីបញ្ឈប់ជំងឺដ៏កាចសាហាវមួយនេះ»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា លោកបានចេញបញ្ជាឲ្យរដ្ឋាភិបាលលោក ផ្អាកការផ្តល់ថវិកាទៅកាន់អង្គការសុខភាពពិភពលោក (WHO)។ លោក ត្រាំ បានលើកហេតុផលថា លោកបានសម្រេចធ្វើបែបនេះ ដោយសារតែ WHO មិនអាចចាត់ចែង និងគ្រប់គ្រងវិបត្តិ COVID-19 បានល្អ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានលោកត្រាំបានអះអាងថា អង្គការសុខភាពពិភពលោក គឺបានបរាជ័យក្នុងការបំពេញកាតព្វកិច្ច ជាមូលដ្ឋានរបស់ខ្លួន។ ជាមួយគ្នានេះលោកក៏បានចោទប្រកាន់អង្គការអន្តរជាតិមួយនេះ អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតដែលជាហេតុនាំឲ្យ មានការឆ្លងរីករាលដាលជាសកលបែបនេះ។ ប៉ុន្តែ WHO ធ្លាប់បានទាត់ចោលការចោទប្រកាន់ជាច្រើនលើកផងដែរ៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត