ឡាវពន្យាពេលសម្រាប់ការរក្សាគម្លាតសង្គម រីឯកម្ពុជាទទួលបានឧបករណ៍ធ្វើតេស្តរហ័សវីរុស Sar-Cov-2

18:29 | 16/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - រដ្ឋាភិបាលឡាវបានសម្រេចពន្យាពេលសុពលភាពនៃសារាចរណែនាំលេខ ០៦ ស្តីពីការការពារនិងប្រយុទ្ទប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ (COVID-19) រួមទាំងការពន្យារពេលសម្រាប់ការរក្សាគម្លាតសង្គម ១៤ ថ្ងៃបន្ថែមទៀត។

ប្រជាជនពាក់ម៉ាស់ការពារនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។ (រូបថត៖ vnanet)

នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានប្រកាសកាលពីថ្ងៃទី ១៥ ខែមេសាថា រដ្ឋាភិបាលបានសម្រេចពន្យាពេលសុពលភាពនៃសារាចរលេខ ០៦ ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ រួមទាំងពន្យារពេលពន្យារពេលការរក្សាគម្លាតសង្គម ១៤ ថ្ងៃបន្ថែមទៀត ដែលក្នុងនោះហាមប្រាមមនុស្សមិនឱ្យចាកចេញពីផ្ទះប្រសិនបើមិនចាំបាច់ បិទរោងចក្រនិងគ្រឹះស្ថានផលិតកម្មនិងជួបជុំមនុស្សច្រើនជាដើម។ ដូច្នេះជាមួយនឹងការសម្រេចចិត្តខាងលើ ពេលវេលាដើម្បីអនុវត្តការរក្សាគម្លាតសង្គមនៅក្នុងប្រទេសឡាវនឹងអូសបន្លាយរហូតដល់ថ្ងៃទី ៣ ខែឧសភាផងដែរ។

ទន្ទឹមនឹងនេះ នៅប្រទេសកម្ពុជាវិញ កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi បាននិយាយថាទីភ្នាក់ងារនេះនឹងផ្តល់អាទិភាពដល់ការបញ្ជូនឧបករណ៍តេស្តវីរុស SARS-CoV-2 យ៉ាងលឿនទៅកាន់ប្រទេសចំនួន ៤២ រួមមានប្រទេសកម្ពុជា។ កញ្ចប់ឧបត្ថម្ភធនដែលមានតំលៃប្រមាណ ៤ លានអឺរ៉ូ (៤,៤ លានដុល្លារអាមេរិក) នឹងជួយប្រទេសជាច្រើនប្រើប្រាស់បច្ចេកវិទ្យាតេស្តិ៍ Real Time PT - PCR ។ យោងតាម ​​IAEA ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១២ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលទទួលបានឧបករណ៍តេស្តរហ័សចំពោះវីរុស SARS CoV-2 ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត