ប្រទេសជប៉ុនបានរុះរើគ្រឹះស្ថានផលិតកម្មចាកចេញពីប្រទេសចិនទៅកាន់តំបន់អាស៊ាន

16:38 | 20/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - យោងតាមសារព័ត៌មាន Nikkei បានឲ្យដឹងថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីអាបេស៊ីនហ្សូ បានសម្រេចចិត្តរុះរើគ្រឹះស្ថានផលិតកម្មឲ្យចាកចេញពីប្រទេសចិននិងឆ្ពោះទៅរកទីផ្សារថ្មី ដើម្បីដាក់កំហិតលើការពឹងផ្អែកលើទីផ្សារផលិតកម្មធំបំផុតរបស់ពិភពលោក។

នាយករដ្ឋមន្រ្តីជប៉ុប លោក អាបេស៊ីនហ្សូ (រូបថត៖ baoquocte)

អាស្រ័យលើហេតុនេះហើយប្រទេសជប៉ុននឹងប្រើកញ្ចប់ជំនួយសេដ្ឋកិច្ចចំនួន ២,២ ពាន់លានដុល្លារប្រឆាំងនឹងផលប៉ះពាល់នៃជំងឺកូវីដ១៩ (Covid-19) ដើម្បីនាំសហគ្រាសផលិតចេញពីប្រទេសជប៉ុនឬច្រើនជាង ២១៧ ពាន់លានដុល្លារដើម្បីធ្វើពិពិធកម្មសមត្ថភាពផលិតកម្មរបស់ពួកគេទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសក៏មានគម្រោងកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើប្រទេស ចិនផងដែរហើយបញ្ហានេះនឹងធ្វើឱ្យសេដ្ឋកិច្ចចិនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីការផ្ទុះឡើងនៃជម្ងឺរាតត្បាតកុវីដ១៩ ។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកដូចជា Apple Google និង Microsoft ត្រូវបានគេនិយាយថាកំពុងឆ្ពោះរកទីផ្សារផលិតកម្មថ្មីដូចជាប្រទេសវៀតណាម ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើមផងដែរ។ការធ្លាក់ចុះរបស់ចិនកំពុងបើកឱកាសថ្មីសម្រាប់អាស៊ីអាគ្នេយ៍។នៅពេលអនាគតប្រទេសចិនប្រហែលជាលែងជាប្រទេសមហាអំណាចជំនាញខាងផលិតកម្មនៅលើពិភពលោកទៀតហើយ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត