លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារនេះ (ពេលវេលានៅអាមេរិក)ថា លោកបានបង្កកថវិកាទាំងអស់ ដល់អង្គការសុខភាពពិភពលោក (WHO) ដោយស្តីបន្ទោស អង្គការនេះចំពោះ ការពន្លឿនការរាតត្បាត ជំងឺឆ្លង ដោយការប្រឆាំងនឹងបម្រាម ធ្វើដំណើរពីប្រទេសចិន ដែលលោកបានគាំទ្រ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ (រូបថត៖ dap.com.khmer)
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បានប្រកាសនៅក្នុងសេតវិមានថា “ថ្ងៃនេះខ្ញុំកំពុងណែនាំ រដ្ឋបាលរបស់ខ្ញុំ ឱ្យបញ្ឈប់ការផ្តល់មូលនិធិ របស់អង្គការសុខភាពពិភពលោក ខណៈពេលដែលការពិនិត្យឡើងវិញ ត្រូវបានធ្វើឡើងដើម្បីវាយតម្លៃ តួនាទីរបស់ អង្គការសុខភាពពិភពលោក ក្នុងការគ្រប់គ្រង ដែលមិនត្រឹមត្រូវ នូវការរីករាលដាលនៃវីរុសនេះ។ “
លោកបានបន្ថែមថា“ ការវាយប្រហាររបស់ អង្គការសុខភាពពិភពលោក លើការរឹតត្បិតលើការធ្វើដំណើរ បានធ្វើឱ្យមានភាព មិនត្រឹមត្រូវខាងនយោបាយ ជាងវិធានការសង្គ្រោះជីវិត” ។
ជាថ្មីម្តងទៀត លោកបានស្នើឱ្យ អង្គការសុខភាពពិភពលោក ដេញដោលសួរប្រទេសចិន ដែលជាកន្លែងដែលការផ្ទុះឡើង នៃមេរោគនេះ ដែលកំពុងតែរាតត្បាត ដល់សហរដ្ឋអាមេរិកផងដែរ។
លោកត្រាំបានចង្អុលបង្ហាញ អំពីភាពខុសគ្នា នៃការផ្តល់មូលនិធិ រវាងប្រទេសទាំងពីរ ដែលបានផ្តល់មូលនិធិ ដល់អង្គការសុខភាពពិភពលោក ផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ (រូបថត៖ VNA)
រីឯ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា បច្ចុប្បន្នមិនមែនជាពេល ត្រូវកាត់បន្ថយធនធាន ឬក៏ផ្អាកការផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក (WHO) នោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាស ផ្អាកផ្ដល់ហិរញ្ញវត្ថុដល់ស្ថាប័នអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Guterres បានគូសបញ្ជាក់ដូច្នេះថា៖ «វាមិនមែនជាពេល ត្រូវកាត់បន្ថយធនធាន ឬក៏ផ្អាកការផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក (WHO) ប្រឈមមុខនឹងការរាតត្បាតនៃជំងឺ COVID-19 នោះទេ...ប៉ុន្តែបច្ចុប្បន្ន វាជាពេលដែលយើងទាំងអស់គ្នា ត្រូវរួបរួមគ្នា និងធ្វើការជាមួយគ្នាក្នុងសាមគ្គីភាព ដើម្បីបញ្ឈប់ជំងឺដ៏កាចសាហាវមួយនេះ»./.
(បូកសរុបដោយឌីណា)


មតិពីមិត្តអ្នកអាន