ឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅអូស្ត្រាលីបានផ្ញើលិខិតស្នើឲ្យកាសម្រួលដល់និស្សិតអន្តរជាតិ

14:46 | 04/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លិខិតនោះបានសង្កត់ធ្ងន់លើគោលបំណងចង់ឲ្យអូស្រ្តាលីផ្តល់ជំនួយឧបត្ថម្ភក្នុងការថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តសមស្របសម្រាប់និស្សិតអន្តរជាតិនិងសម្រួលរាល់លក្ខខ័ណ្ឌចាំបាច់់សម្រាប់និស្សិតទាំងនេះក្នុងស្ថានភាព«ដ៏ពិសេស»នេះ (ការរីករាលដាលនៃជំងឺកូវីដ១៩)។

ឯកអគ្គរដ្ឋទូតអាស៊ានប្រចាំនៅអូស្ត្រាលីបានផ្ញើលិខិតស្នើឲ្យកាសម្រួលដល់និស្សិតអន្តរជាតិ។

ដោយមានគោលបំណងជួយឧបត្ថម្ភដល់និស្សិតនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួនជិត ១៥ ម៉ឺននាក់ដែលកំពុងសិក្សានៅប្រទេសអូស្ត្រាលីនាថ្ងៃទី ១ ខែមេសា ឯកអគ្គរដ្ឋទូតអាស៊ានចំនួន ១០ រូបប្រចាំនៅរដ្ឋធានី Canberra ប្រទេសអូស្ត្រាលី បានផ្ញើលិខិតរួមមួយ ដាក់ជូនរដ្ឋមន្រ្តីអប់រំ ក្រសួងការបរទេសអូស្ត្រាលី គណៈកម្មការអូស្ត្រាលី- អាស៊ាន និងបណ្តារដ្ឋមន្រ្តីក្រសួងអប់រំនិងការងារទូទាំងរដ្ឋចំនួន ៦ និងដែនដីចំនួន ២ របស់អូស្រ្តាលី។

លិខិតនោះបានសង្កត់ធ្ងន់លើគោលបំណងចង់ឲ្យអូស្រ្តាលីផ្តល់ជំនួយឧបត្ថម្ភក្នុងការថែទាំសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តសមស្របសម្រាប់និស្សិតអន្តរជាតិ។ក្នុងនោះផ្តោតការត្រូវយកចិត្តទុកដាក់ចំពោះដំណោះស្រាយស្តីពីការបង្កើនការជួយគាំទ្រដល់និស្សិតអន្តរជាតិដែលរងផលប៉ះពាល់ដោយការដាក់កំរិតលើការធ្វើដំណើរ ជាពិសេសទាក់ទងនឹងទិដ្ឋាការនិងការជួលលំនៅដ្ឋាន ក៏ដូជា កម្មវិធីសម្រាប់ការគាំពារសុខភាព ការស្នាក់នៅនិងជំនួយហិរញ្ញវត្ថុ និងការផ្តល់ព័ត៌មានអំពីលេខទូរស័ព្ទបន្ទាន់ដល់និស្សិតក្នុងករណីមានបញ្ហាខាងសុខភាពនិងផ្លូវចិត្តផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត