រដ្ឋ Wisconsin នៃប្រទេសអាមេរិករៀបចំការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ទោះបីជាមានការរីករាលដាលនៃជម្ងឺ Covid-19 កាន់តែស្មុគស្មាញក៏ដោយ

18:23 | 08/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ការបោះឆ្នោតបឋមនៅរដ្ឋ Wisconsin លើកនេះគឺជាការប្រកួតប្រជែងរវាងបេក្ខជនពីររូបដែលតំណាងឲ្យគណបក្សប្រជាធិបតេយ្យ ដើម្បីរកសម្លេងឆ្នោតក្នុងការជ្រើសតាំងប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ រួមមាន អតីតអនុប្រធានាធិបតី លោក Joe Biden និងសមាជិកព្រឹទ្ធសភាលោក Berni Sanders ផងដែរ

អតីតអនុប្រធានាធិបតី លោក Joe Biden (រូបថត AFP)

នាថ្ងៃទី ៧ ខែមេសា រដ្ឋ Wisconsin សហរដ្ឋអាមេរិក បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបឋម តាមផែនការដែលបានគ្រោងទុក ដោយមិនអើពើនឹងបទបញ្ជារក្សាគម្លាតសង្គមនៅទូទាំងប្រទេសដោយជំងឺរាតត្បាត Covid-19 រួមទាំងការព្រួយបារម្ភអំពីគ្រោះថ្នាក់នៃការឆ្លងជម្ងឺដល់អ្នកបោះឆ្នោតនិងបុគ្គលិករាប់ពាន់នាក់នៅតាមមណ្ឌលបោះឆ្នោតក៏ដោយ។

ការបោះឆ្នោតបឋមនៅរដ្ឋ Wisconsin លើកនេះគឺជាការប្រកួតប្រជែងរវាងបេក្ខជនពីររូបដែលតំណាងឲ្យគណបក្សប្រជាធិបតេយ្យ ដើម្បីរកសម្លេងឆ្នោតក្នុងការជ្រើសតាំងប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ រួមមាន អតីតអនុប្រធានាធិបតី លោក Joe Biden និងសមាជិកព្រឹទ្ធសភាលោក Berni Sanders ផងដែរ។

មុននេះនាថ្ងៃទី ៦ ខែមេសា តុលាការកំពូលរបស់រដ្ឋ Wisconsin បានចេញសាលក្រមស្តីពីការបដិសេដលើក្រិតនិតិប្រតិបត្តិរបស់អភិបាលរដ្ឋ Wisconsin លោក Tony Evers ក្នុងការពន្យារពេលបោះឆ្នោតបឋមនៅរដ្ឋនេះកាលពី ថ្ងៃទី ៧ ខែ មេសាដោយសារជំងឺកូវីដ១៩ ។ ជាមួយនឹងសាលក្រមនេះ រដ្ឋ Wisconsin គឺជារដ្ឋតែមួយគត់នៅសហរដ្ឋអាមេរិកដែលនៅតែរៀបចំការបោះឆ្នោតដែលបានគ្រោងទុកនៅខែមេសា ដោយមានមណ្ឌលបោះឆ្នោតដោយផ្ទាល់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត