WHO ដាស់តឿនប្រទេសនានាឱ្យផ្តល់អាទិភាពចម្បងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

10:14 | 08/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែមីនា អង្គការសុខភាពពិភពលោក (WHO) បានស្នើឱ្យប្រទេសទាំងអស់នៅលើពិភពលោក ត្រូវដាក់គោលដៅបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ជាអាទិភាពចម្បង។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ( រូបថត៖ CNBC )


នាព្រឹកថ្ងៃទី ៧ ខែមីនាទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបស់ចិន បានប្រកាសរបាយការរបស់គណៈកម្មការសុខាភិបាលជាតិចិន ដោយបានឲ្យដឹងថានាថ្ងៃទី ៦ ខែមីនាមជ្ឈដ្ឋានមន្ត្រីសុខាភិបាលប្រទេសនេះបានកត់សម្គាល់អ្នកឆ្លងវីរុស SARS-CoV-2 ថ្មីចំនួន ៩៩ នាក់ និងមានអ្នកស្លាប់ចំនួន ២៨ ទៀតនៅចិនដីគោកផងដែរ។ អ្នកស្លាប់ទាំងអស់នេះសុទ្ធសឹងតែស្ថិតនៅខេត្តហ៊ូប៉ី។

នាថ្ងៃទី ៦ ខែមីនា អង្គការសុខភាពពិភពលោក (WHO) បានស្នើឱ្យប្រទេសទាំងអស់នៅលើពិភពលោក ត្រូវដាក់គោលដៅបង្ការជំងឺរាតត្បាត Covid-19 គឺជាអាទិភាពចម្បង។ លើសពីនេះទៀត អង្គការសុខភាពពិភពលោក ក៏ស្នើបណ្តាប្រទេសកាត់បន្ថយជម្លោះគ្នា ដោយបែជាផ្តោតការយកចិត្តទុកដាក់លើការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាតនេះផងដែរ។

នាថ្ងៃដដែលនោះ ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលោក Tijiani Muhammad-Bande និងក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរៀបចំកិច្ចប្រជុំមួយ ជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីស្តាប់របាយការណ៍របស់លេខាធិការដ្ឋានអ. ស. ប ស្តីពីលទ្ធភាពនៃហានិភ័យបង្កឡើងដោយវីរុស SARS-CoV -2 ដែលអាចរីករាលដាលដល់អាគារនៃអង្គការនេះតែម្តង។

គួរបញ្ជាក់ថា​ជំងឺរលាកសួតដែលបណ្តាលដោយវីរុស SARS-CoV 2 កំពុងបន្តរីករាលដាលនៅប្រទេសជាច្រើន។ គិតត្រឹមដំណាច់ថ្ងៃទី ៦ ខែមីនា មានអ្នកឆ្លងជំងឺនេះជាង ១៨.០០០ នាក់នៅទូទាំងពិភពលោក ក្រៅពីប្រទេសចិន។ ប្រទេសទាំងអស់បានសម្តែងការប្តេជ្ញាចិត្តក្នុងការការពារប្រឆាំងនឹងជំងឺនេះ ហើយក៏ឆ្លុះបញ្ចាំងពីភាពចាំបាច់ក្នុងការបង្កើតយន្តការសំរបសំរួលសំរាប់ការការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាតនៅសកលលោកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vnanet.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត