សេចក្តីរាយការណ៍របស់ ទូរទស្សន៍កូរ៉េខាងត្បូងមួយ បានលើកឡើងថា អ្នកជំនាញវេជ្ជសាស្ត្រអង្គការ សុខភាពពិភពលោក នៅក្នុងប្រទេសចិន ដើម្បីតាមដានការផ្ទុះឡើងនៃកូរ៉ូណាវីរុស មិនត្រូវបានអនុញ្ញាត ឲ្យចូលទៅក្នុងខេត្ត Hubei ជាកន្លែងផ្ទុះវីរុសឆ្លងថ្មីដំបូង បណ្ដាលឲ្យមានមនុស្សជាង ១,៨០០នាក់បាត់បង់ជីវិត និងមានករណីឆ្លងជាង ៧៣.០០០ករណី។
ការវាស់សីតុណ្ហភាពរាងកាយអ្នកធ្វើដំណើរ។
ប៉ុន្តែអគ្គនាយកអង្គការ សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍នៅពេលក្រោមមក ក្នុងអំឡុងធ្វើសន្និសីទ កាសែតពីទីក្រុងហ្សឺណែវថា អង្គការសុខភាពពិភពលោក មានក្រុមការងារនៅលើទឹកដីនៃទីក្រុង Wuhan ចាប់តាំងពីខែមករាមកម្ល៉េះ ហើយក្រុមអ្នកជំនាញបន្ថែមទៀត ដែលទៅដល់កាលពីចុងសប្ដាហ៍មុននោះ គ្រោងនឹងធ្វើដំណើរទៅខេត្តខ្វាងទុង និងហ្សេជាំង ក៏ដូចជារដ្ឋធានីប៉េកាំង ហើយអាចនឹងធ្វើដំណើរទៅទីក្រុង Wuhan និងទីកន្លែងផ្សេងៗទៀត ផ្អែកលើតម្រូវការចាំបាច់៕
(ប្រភពព័ត៌មាន៖ dap.com.khmer)

មតិពីមិត្តអ្នកអាន