យុគសម័យ - នៅថ្ងៃទី ១៦ ខែកុម្ភៈគណៈកម្មាធិការសុខភិបាលចិនបាននិយាយឲ្យដឹងថា ប្រទេសនេះបានចាប់ផ្តើមគ្រប់គ្រងការរីករាលដាលនៃការឆ្លងជំងឺ Covid - ១៩ ។ ជាមួយគ្នានេះដែរ អ្នកស្រាវជ្រាវជនជាតិចិនបានបង្កើតឧបករណ៍ តេស្ត៍ថ្មី សំដៅទទួលលទ្ធផលចំពោះ ជំងឺ Covid - ១៩ ក្នុងរយៈពេល ១៥ នាទី។
អ្នកជំងឺផ្ទុកជំងឺ Covid -19 កំពុងព្យាបាលនៅមន្ទីរពេទ្យមួយ នៅទីក្រុង Wuhan។ (រូបថត៖ កាសែត Quoc te)
កាលពីថ្ងៃទី ១៦ ខែកុម្ភៈលោក Mi Feng អ្នកនាំពាក្យគណៈកម្មាធិការសុខភិបាលចិនបាននិយាយថាវិធានការដែលចិនបានប្រើប្រាស់ ដើម្បីគ្រប់គ្រងការរីករាលដាលនៃការឆ្លងជំងឺ Covid-១៩ កំពុងទទួលប្រសិទ្ធភាព។
គណៈកម្មាធិការកែទម្រង់និងអភិវឌ្ឍន៍ជាតិចិន (NDRC) បានឲ្យដឹងថា គណៈនេះនឹងវិនិយោគ ២៣០ លានយ័ន (ជាង ៧៦០ ពាន់លានដុង) សម្រាប់មន្ទីរពេទ្យនានាស្ថិតក្នុងទីក្រុង Wuhan ដែលជាតំបន់ផ្ទុះឡើងនៃជំងឺ Covid- ១៩ ។
ទន្ទឹមនឹងនេះដែរ អ្នកស្រាវជ្រាវចិនបានបង្កើតឧបករណ៍ តេស្ត៍ថ្មី សំដៅរកឃើញជំងឺ Covid-១៩ ។ ឧបករណ៍តេស្ត៍ថ្មីនេះនឹងផ្តល់លទ្ធផល ក្នុងរយៈពេល ១៥ នាទី តាយៈរយៈធ្វើតេស្តិ៍ដំណក់ឈាមរបស់អ្នកជំងឺ។
បើប្រៀបធៀបទៅនឹងការធ្វើតេស្តិ៍អាស៊ីត nuclei RT-PCR ដែលកំពុងប្រើឧបករណ៍តេស្តថ្មីមានលក្ខណៈសាមញ្ញនិងមានប្រសិទ្ធភាពជាង ។ ដូច្នេះឧបករណ៍នេះអាចជួយក្នុងការរកឃើញករណីដែលសង្ស័យផ្ទុកជំងឺ Covid-១៩ និងពិនិត្យទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ Covid-១៩ ។
នាបច្ចុប្បន្ននេះ ឧបករណ៍តេស្ត៍ថ្មីត្រូវបានប្រើប្រាស់ក្នុងមន្ទីរពេទ្យមួយ ក្នុងខេត្ត Hubei។ អ្នកជំងឺមួយចំនួនធ្វើតេស្ត៍និងរោគវិនិច្ច័យលើអ្នកជំងឺដែលទទួលលទ្ធផលអវិជ្ជាមាននឹង Covid-១៩ ដោយការធ្វើតេស្តិ៍អាស៊ីត nuclei។ បន្ទាប់ពីគេយកទៅធ្វើតេស្ត៍វិញដោយប្រើឧបករណ៍តេស្ត៍ថ្មី។ ភាគច្រើនទទួលលទ្ធផលវិជ្ជមាននឹង IgM ។
ការសាកល្បងចំពោះគំរូរោគវិនិច្ច័យលើអ្នកជំងឺជាង ៦០០ ដែលយកពីខេត្ត Hubei និង ខេត្ត Guangzhou អត្រា វិជ្ជមាននឹង lgM សមស្របនឹងលទ្ធផលនៃរោគវិនិច្ច័យលើអ្នកជំងឺ ។
រហូតមកដល់បច្ចុប្បន្ននេះឧបករណ៍តេស្ត៍ថ្មីបានផ្ញើ ត្រូវបានបញ្ជូនទៅទីក្រុងនានានៃខេត្ត Hubei ដែលនឹងប្រើជាមួយវិធីសាស្រ្តផ្សេងៗ ទៀត ដូចជាការធ្វើតេស្តិ៍អាស៊ីត nuclei ./.(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន