ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មីលើសត្វកណ្តុរ

15:59 | 11/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១០ ខែកុម្ភៈ គេហទំព័រ yicai.com បានដកស្រង់ប្រភពព័ត៌មានពីមជ្ឈមណ្ឌលគ្របគ្រង់ ការពារនិងទប់ស្កាត់ជំងឺរាតត្បាតរបស់ចិន (CDC) បានឲ្យដឹងថា មានវ៉ាក់សាំងថ្មីប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី (២០១៩-nCoV) បានចាប់ផ្តើមធ្វើតេស្តលើសត្វកណ្តុរ។

ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាប្រភេទថ្មីលើសត្វកណ្តុរ (vnanet)

វ៉ាក់សាំងដែលត្រូវបានគេហៅថា“ mRNA” ត្រូវបានបង្កើតឡើងដោយអ្នកជំនាញ CDC មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Tongji (ទីក្រុងសៀងហៃ) និងក្រុមហ៊ុន Stermirna Therapeutics Co, Ltd ។ វ៉ាក់សាំងគ្រប់ប្រភេទទាំងនេះ ត្រូវបានចាក់បញ្ចូលទៅក្នុងសត្វកណ្តុរជាង ១០០ ក្បាលកាលពីថ្ងៃទី ៩ ខែកុម្ភះ ពោលគឺមានរយៈពេល២សប្តាហ៍បន្ទាប់ពី CDC បានប្រកាសជាលើកដំបូងពីការបំបែកវីរុសកូរ៉ូណាប្រកបដោយជោគជ័យ (ថ្ងៃទី២៤ ខែមករា)។

យោងតាមមន្រ្តី CDC ការធ្វើតេស្តលើសត្វ នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការបង្កើតវ៉ាក់សាំង ហើយវានៅតែមានការស្រាវជ្រាវនិងការធ្វើតេស្តជាច្រើនទៀតទើបតែផលិតវ៉ាក់សាំងដែលការប្រើប្រាស់សម្រាប់មនុស្សផងដែរ។ ម៉្យាងវិញទៀត ក្រៅពីអង្គភាពនេះ មានវិទ្យាស្ថានស្រាវជ្រាវនិងក្រុមហ៊ុនមួយចំនួននៅជុំវិញពិភពលោកក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍវ៉ាក់សាំង ក៏ដូចជាគ្រឿងផ្សំសកម្មដែលអាចប្រឆាំងនឹងវីរុសកូរ៉ូណានេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត