អង្គការសុខភាពពិភពលោក WHO សហការជាមួយបណ្តាញសង្គមធំៗ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ អំពីវីរុសកូរ៉ូណាថ្មី

14:45 | 04/02/2020 (ប្រភពព័ត៌មាន៖ freshnewsasia)

អង្គការសុខភាពពិភពលោកនាថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសថា ខ្លួនកំពុងតែធ្វើការងារជាមួយបណ្តាក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណិត និងបណ្តាញសង្គមធំៗរបស់ពិភពលោក ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនានា អំពីវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (novel coronavirus ឬ 2019-nCoV) ខណៈការចែកចាយព័ត៌មានមិនពិតមួយចំនួន បានកើតមានឡើងជាច្រើនករណីរួចមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ប្រធានអង្គការ WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានព្រមានអំពីគ្រោះថ្នាក់ ដែលបង្កឡើងដោយការបង្ហោះ និងចែកចាយព័ត៌មានចចាមអារ៉ាម និងក្លែងក្លាយនានាអំពីវីរុសកូរ៉ូណាថ្មី ខណៈប្រទេសចិនកំពុង តែមានមនុស្សស្លាប់ និងឆ្លងវីរុសនេះកើនឡើងជាលំដាប់។

លោក ថេដ្រូស បានថ្លែងពីទីស្នាក់ការកណ្តាល WHO នៅទីក្រុងហ្ស៊ឺណែវប្រទេសស្វីសថា «យើងបាននិងកំពុងធ្វើការងារជាមួយ Google ដើម្បីឲ្យប្រាកដច្បាស់ថា ប្រជាជននានាដែលធ្វើការស្វែងរក (Search) ព័ត៌មានអំពីវីរុសកូរ៉ូណាថ្មី នឹងមើលឃើញព័ត៌មានរបស់ WHO នៅកំពូលតារាងតែម្តង...»។ បណ្តាញសង្គមធំៗដូចជា Facebook, Twiter, Tencent និង Tiktok ក៏បាននិងកំពុងប្តេជ្ញាចិត្ត ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ អំពីវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីផងដែរ៕

(ប្រភពព័ត៌មាន៖ freshnewsasia)

(ប្រភពព័ត៌មាន៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត