ចិនអនុញ្ញាតឲ្យក្រុមជំនាញអាមេរិកចូលក្នុងប្រទេស ដើម្បីជួយរកវិធីទប់ទល់វីរុសកូរ៉ូណាថ្មី ដែលគ្មានសញ្ញាធូរស្រាលនៅឡើយ

14:46 | 04/02/2020 (បូកសរុបដោយឌីណា)

យោងតាមកាសែត Washington Times នៅពេលដែលវីរុស Corona រីករាលដាលយ៉ាងឆាប់រហ័សនឹង គ្មានសញ្ញាធូរស្រាលទេ។ ហេតុដូច្នេះ ចិនបានយល់ព្រមនិងអនុញ្ញាតឱ្យអ្នកជំនាញមកពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺអាមេរិកចូលរួមក្នុងក្រុមអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) ទៅកាន់ប្រទេសចិន ដើម្បីស្រាវជ្រាវវីរុសនេះ។

អ្នកនាំពាក្យ WHO បានបញ្ជាក់នៅដើមសប្តាហ៍ថ្មីនេះថា ក្រុមជំនាញអន្តរជាតិ ដឹកនាំដោយអង្គការសុខភាពពិភពលោក នឹងចូលទៅក្នុងប្រទេសចិនក្នុងសប្តាហ៍ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងអំពីវីរុសកូរ៉ូណាប្រភេទថ្មី ក្រោយពីមានការឯកភាពគ្នា រវាងប្រធាន WHO និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង។ នៅក្នុងនោះទៀតសោត ក្រុមជំនាញសុខាភិបាលនៃសហរដ្ឋអាមេរិក ក៏នឹងត្រូវចូលរួមជាមួយក្រុមអន្តរជាតិ ទៅកាន់ប្រទេសចិនផងដែរ។

ប្រជាជនចិនពាក់ម៉ាស់ ដើម្បីទប់សង្កាត់ការឆ្លងវិរុសកូរ៉ូណាថ្មី។

គួរបញ្ជាក់ថា ក្រុមជំនាញអន្តរជាតិខាងលើនេះ នឹងស្វែងយល់អំពីវីរុសកូរ៉ូណាថ្មី ព្រមទាំងការទស្សនកិច្ចមន្ទីរពិសោធន៍ និងទប់ស្កាត់ជំងឺឆ្លងនានារបស់ចិន ហើយក៏នឹងសហការជាមួយមន្ត្រីជំនាញចិន ដើម្បីបង្កើតវិធានការទប់ស្កាត់វីរុសកូរ៉ូណា ជាលក្ខណៈអន្តរជាតិផងដែរ។ មនុស្សប្រមាណ ៤២៥នាក់ហើយបានស្លាប់ និងជាង ២០,៤០០នាក់ឆ្លងវីរុសកូរ៉ូណាថ្មីនៅក្នុងខេត្ត និងតំបន់ស្វយ័តសរុបចំនួន ៣១របស់ចិន គិតត្រឹមព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះតែម្តង៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត