ចិនបានរិះគន់អាមេរិកពីការបង្កើតកម្លាំងអវកាស

14:54 | 25/12/2019 (ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

នាថ្ងៃទី ២៣ ខែធ្នូ រដ្ឋាភិបាលចិនបានព្រមានថាអាមេរិកកំពុងប្រែក្លាយលំហអវកាសទៅជា“ សមរភូមិ” បន្ទាប់ពីរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនប្រកាសកងទ័ពជំនាញថ្មីដែលហៅថាកងកម្លាំងអវកាស។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Sheng (រូបថត៖ AFP/TTXVN)

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Sheng បានចោទប្រកាន់សហរដ្ឋអាមេរិកពីការប្រដេញតាមគោលដៅ"ប្រដាប់អាវុធ"លើអវកាស ដោយរំលោភបំពានលើការឯកភាពអន្តរជាតិស្តីពីការប្រើប្រាស់សន្តិភាពលើលំហរអវកាស ព្រមទាំងបង្កការគំរាមកំហែងដោយផ្ទាល់ដល់លំហអវកាស សន្តិភាពនិងសន្តិសុខផងដែរ។ មុននេះ នាថ្ងៃទី ២០ ខែធ្នូប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានចុះហត្ថលេខាលើការផ្តល់សច្ចា ប័នលើច្បាប់ចំណាយថវិកាការពារជាតិឆ្នាំ ២០២០ (NDAA) ដែលក្នុងនោះរួមមានការបង្កើតកងកម្លាំងប្រដាប់អាវុធជំនាញទី ៦ របស់កងទ័ពអាមេរិក ហើយកងទ័ពអវកាសនឹងមានសមាជិកប្រមាណ ១៦.០០០ នាក់ ដែលស្ថិតក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ Jay Raymond ៕

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត