សហភាពអឺរ៉ុបអំពាវនាវឱ្យមានគោលដៅមហិច្ឆតាថែម​ទៀត​សម្រាប់​បញ្ហាអាកាសធាតុ

16:31 | 15/12/2019 (ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

រដ្ឋមន្ត្រីក្រសួងបរិស្ថានហ្វាំងឡង់លោកស្រី Krista Mikkonen ដែលតំណាង ឲ្យ EU បានសង្តត់ធ្ងន់ថា កិច្ចប្រជុំនេះមិនអាចងាយបញ្ចប់ដោយគ្មានការឯកភាពគ្នាលើសារមួយដ៏ខ្លាំងក្លាអំពីសារៈសំខាន់នៃការពង្រឹងការសន្យាកាត់បន្ថយការបំភាយឧស្ម័ននាឆ្នាំ២០២០ ខាងមុខ។

តំណាងមកពីប្រទេសនានាថតរូបនៅឯសន្និសីទលើកទី ២៥ របស់ភាគីនានានៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៥) ទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញ (រូបថត៖ THX / TTXVN)

ក្នុងបរិបទដែលមានការព្រួយបារម្ភថាកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងធ្លាក់ចុះនោះ នាថ្ងៃទី ១៤ ខែធ្នូ សហភាពអឺរ៉ុប (EU) បានដាស់តឿនដល់កិច្ចប្រជុំលើកទី ២៥ របស់ភាគីនានា ដែលបានចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ស្ដីពីបម្រែបម្រួលអាកាសធាតុ (COP 25) បញ្ជូនសារដ៏ខ្លាំងក្លាថា ប្រទេសនានាកំពុងត្រៀមខ្លួនជាស្រេចក្នុងការខិតខំប្រឹងប្រែងថែមទៀត ដើម្បីកាត់បន្ថយការ បំភាយឧស្ម័នចោល។

ថ្លែងនៅក្នុងសម័យប្រជុំស្ដីពីបម្រែបម្រួលអាកាសធាតុនាពេលថ្មីៗនេះ នៅ ទីក្រុងម៉ាឌ្រីត (អេស្ប៉ាញ) នោះ រដ្ឋមន្ត្រីក្រសួងបរិស្ថានហ្វាំងឡង់លោកស្រី Krista Mikkonen ដែលតំណាង ឲ្យ EU បានសង្តត់ធ្ងន់ថា កិច្ចប្រជុំនេះមិនអាចងាយបញ្ចប់ដោយគ្មានការឯកភាពគ្នាលើសារមួយដ៏ខ្លាំងក្លាអំពីសារៈសំខាន់នៃការពង្រឹងការសន្យាកាត់បន្ថយការបំភាយឧស្ម័ននាឆ្នាំ២០២០ ខាងមុខ។ លោកស្រីបានចាត់ទុកថា នេះគឺជាប្រការដែលពិភពលោកកំពុងរំពឹងទុក ព្រមទាំងអំពាវនាវដល់កិច្ចប្រជុំឲ្យផ្ទៀងស្ដាប់ការអំពាវនាវពីខាងក្រៅផងដែរ៕

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត