សហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើការនាំចូលទំនិញពីចិន ប្រសិនបើមិនមានការរីកចម្រើននៅក្នុងការចរចានេះទេ

18:43 | 07/12/2019 (ហេង វុធ្ធី)

នាថ្ងៃទី ៥ ខែធ្នូ ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមាន លោក Larry Kudlow បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (D. Trump) នឹងសម្រេចចិត្តចុងក្រោយថាតើត្រូវដំឡើងពន្ធលើទំនិញនាំចូលពីចិនចាប់ពីថ្ងៃទី ១៥ ខែធ្នូដែឬទេ។

សហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើការនាំចូលទំនិញពីចិន ប្រសិនបើមិនមានការរីកចម្រើននៅក្នុងការចរចានេះទេ (រូបថត៖ TTXVN)


យោងតាមលោក Kudlow បានឲ្យដឹងថានាបច្ចុប្បន្ន លោក Trump កំពុងពេញចិត្តនឹងការរីកចម្រើននៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមិនមានការរីកចម្រើនពិតប្រាកដទេ សហរដ្ឋអាមេរិកគ្រោងនឹងដំឡើងពន្ធចាប់ពីថ្ងៃទី ១៥ ខែធ្នូលើទំនិញនាំចូលពីចិនដោយមានទឹកប្រាក់ ១៥៦ ពាន់លានដុល្លារអាមេរិក រួមមាន ទូរស័ព្ទចល័ត កុំព្យូទ័រយួរដៃប្រដាប់ប្រដារក្មេង និងសម្លៀកបំពាក់។ លោក Kudlow បានបន្តទៀតថាក្រុមមន្រ្តីចរចារនៃប្រទេសទាំងពីរ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្ទើរតែរាល់ថ្ងៃប៉ុន្តែមិនទាន់មានផែនការណាមួយសម្រាប់កិច្ចប្រជុំផ្ទាល់ ក៏ដូចជាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនោះទេ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត