រុស្ស៊ីនិងចិនបានអះអាងថានឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ BRICS

17:19 | 23/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - រដ្ឋមន្រ្តីការបរទេសលោក Lavrov បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់រុស្ស៊ីជាមួយប្រទេសចិននិងបណ្តាប្រទេស BRICS ផ្សេងទៀតស្តីពី "បញ្ហាស្មុគស្មាញនិងធ្ងន់ធ្ងរដែលទាក់ទងទៅនឹងស្ថានភាពនៃប្រព័ន្ធពាណិជ្ជកម្មសកល" ។

លោក Sergey Lavrov និង លោក Wang Yi។ (ប្រភព៖fmprc.gov.cn)

នាថ្ងៃទី ២៣ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានទទួលជួបជាមួយក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសដែលមានសេដ្ឋកិច្ដដែលកំពុងរីកចម្រើននិងសេដ្ឋកិច្ច​រីកលូតលាស់ថ្មីឈានមុខគេពិភពលោក(G20) ប្រារព្ធនៅទីក្រុង Nagoya ប្រទេសជប៉ុន។

មន្រ្តីទាំងពីរបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្រុមប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោថ្មីឈានមុខគេនៅលើពិភពលោក (BRICS)។

នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីការបរទេសលោក Lavrov បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់រុស្ស៊ីជាមួយប្រទេសចិននិងបណ្តាប្រទេស BRICS ផ្សេងទៀតស្តីពី "បញ្ហាស្មុគស្មាញនិងធ្ងន់ធ្ងរដែលទាក់ទងទៅនឹងស្ថានភាពនៃប្រព័ន្ធពាណិជ្ជកម្មសកល"។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេស G20 ធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃគឺចាប់ពីថ្ងៃទី ២២-២៣ ខែវិច្ឆិកានៅណាហ្គូយ៉ា។ នេះជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកចុងក្រោយរបស់ប្រទេស G20 នៅប្រទេសជប៉ុនក្នុងនាមជាប្រធានវេទិកានេះ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត