បញ្ហា Brexit៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានព្រមានថាថ្ងៃទី ៣១ខែតុលា ឆ្នាំ២០២០ គឺជាការពន្យាពេលលើកចុងក្រោយ

06:07 | 31/10/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

នាថ្ងៃទី ២៩ ខែតុលា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានអះអាងសារជាថ្មីម្តងទៀតថាសហភាពអឺរ៉ុប (EU) បានផ្តល់សច្ចាប័នជាផ្លូវការលើការសម្រេចពន្យាពេលចំពោះការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ដែលហៅថា Brexit រហូតដល់ចុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ទន្ទឹមនឹងនេះលោកក៏បានព្រមានថានេះប្រហែលជាការពន្យាពេលលើកចុងក្រោយ ហើយ អង់គ្លេសចាំបាច់ត្រូវឆ្លៀតយកឱកាសនេះឲ្យបានល្អ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk និង នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson (រូបថត៖ AFP/TTXVN)


នាថ្ងៃទី ២៨ ខែតុលានៅឯកិច្ចប្រជុំមួយនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឯកភាពពន្យាពេលសម្រាប់ដំណើរការ Brexit ក្នុងរយៈពេល ៣ ខែបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ ជំនួសឱ្យថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។ ការពន្យាពេល ៣ ខែនេះត្រូវបានចាត់ទុកថាគឺគ្រប់គ្រាន់សម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេស សំដៅអនុម័តលើកិច្ចព្រមព្រៀង Brexit នៅសភាអង់គ្លេស៕

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត