បណ្តាប្រទេសមានការប្រុងប្រយ័ត្នច្រើនជាងទៀតបន្ទាប់ពីការស្លាប់របស់មេដឹកនាំ IS

07:46 | 29/10/2019 (ហេង វុធ្ធី)

នាថ្ងៃទី ២៧ ខែតុលា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថាការកំទិចមេដឹកនាំអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) Abu Aburr al-Baghdadi គ្រាន់តែជាជំហានមួយ ហើយការប្រយុទ្ធសំដៅកម្ចាត់អង្គការភេរវកម្ម នេះនៅតែបន្តទៀត។

មេដឹកនាំអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) Abu Aburr al-Baghdadi (ឆ្វេង) និង Abdullah Qardash (ស្តាំ) (រូបថត៖ DAFZ/TTXVN)

នៅលើបណ្តាញសង្គម Twitter លោក Emmanuel Macron បានឲ្យដឹងថាការស្លាប់របស់ Abu Aburr al-Baghdadi គឺជាការខូចខាតយ៉ាងខ្លាំងសម្រាប់ IS ប៉ុន្តែនេះគ្រាន់តែជាដំណាក់កាលនៃការប្រយុទ្ធ ហើយបារាំងផ្តល់អាទិភាពក្នុងការ បន្តសហការជាមួយសម្ព័ន្ធមិត្តអន្តរជាតិដើម្បីកំទិចអង្គការភេរវកម្មនេះទាំងស្រុងផងដែរ។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson ក៏បានលើកឡើងផងដែរថាទោះបីការបាញ់កំទិចលើមេដឹកនាំ IS គឺជា“ ពេលវេលាដ៏សំខាន់” ក៏ដោយ ប៉ុន្តែនេះមិនមែនមានន័យថាការគំរាមកំហែងពី IS លែងមាននោះទេ ហើយការប្រយុទ្ធប្រឆាំងនឹងអង្គការនេះនឹងមិនមានទីបញ្ចប់នោះឡើយ។ លោកក៏បានអះអាងទៀតថាលោកនឹងបន្តសហការជាមួយដៃគូអន្តរជាតិដើម្បីបញ្ចប់សង្រ្គាមនេះ។

នៅនោបញ្តាញសង្គម Twitter អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានពណ៌នាយុទ្ធនាការកំទិចមេដឹកនាំ IS ជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិហើយលោកបានអះអាងថា អង្គការណាតូបន្តរួមដំណើរក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវ រួមគឺជាអង្គាររដ្ឋឥស្លាមភារវកម្មស្វ័យប្រកាស IS ផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត