លោក គីម ជុងអ៊ុន រិះគន់គោលនយោបាយឪពុក ដែលពឹងផ្អែកលើកូរ៉េខាងត្បូង ក្នុងវិស័យទេសចរណ៍

13:52 | 23/10/2019

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើរឿងដ៏កម្រមួយដោយរិះគន់លើគោលនយោបាយឪពុក របស់លោកដែលពឹងផ្អែកលើកូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍតំបន់រម្មណីយដ្ឋានភ្នំ Kumgang ស្ថិតនៅឆ្នេរភាគខាងកើត នៃប្រទេស។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

លោក គីម ជុងអ៊ុន រិះគន់គោលនយោបាយឪពុក ដែលពឹងផ្អែកលើកូរ៉េខាងត្បូង ក្នុងវិស័យទេសចរណ៍។ (ប្រភព៖ FN)

ភ្នំ Kumgang គឺជាតំបន់រម្មណីយដ្ឋានទេសចរណ៍មួយអភិវឌ្ឍរួមគ្នាដោយកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ប៉ុន្តែ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានរិះគន់លើគោលនយោបាយនេះដែលបង្កើតឡើង ដោយអតីតមេដឹកនាំកូរ៉េខាងជើង នោះគឺឪពុករបស់លោក ត្បិតការពឹងផ្អែកលើអ្នកដទៃ ឬប្រទេសណាមួយ ខណៈខ្លួន ឯងមិនទាន់រឹងមាំគ្រប់គ្រាន់គឺជាកំហុសឆ្គងមួយដ៏ធំ។ លើសពីនេះទៅទៀត ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ ភ្នំ Kumgang លោក គីម ក៏បានបង្គាប់ឱ្យក្រុមមន្ត្រីរបស់លោក រុះរើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលសាងសង់ឡើង ដោយកូរ៉េខាងត្បូងផងដែរ ដោយជំនួសវិញនូវរចនាសម្ព័ន្ធតាមបែបទំនើបកូរ៉េខាងជើង។

គួរបញ្ជាក់ថា តំបន់រម្មណីយដ្ឋានភ្នំ Kumgang ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ១៩៩៨ ហើយនេះគឺជារឿងកម្របំផុត ដែលលោក គីម រិះគន់គោលនយោបាយឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ដ្បិតនៅកូរ៉េខាងជើង រាល់ការសម្រេចចិត្តរបស់មេដឹកនាំគឺជារឿងត្រឹមត្រូវ មិនអាចប្រកែកបាន៕

(ប្រភពព័ត៌មាន: FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត