អាមេរិកប្រកាសនឹងដាក់ទណ្ឌកម្មប្រទេសណាមួយដែលទិញប្រេងពីប្រទេសអ៊ីរ៉ង់

15:54 | 09/09/2019 (ហេង វុធ្ធី)

យុគសម័យ - អាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើប្រទេសណាមួយដែលទិញប្រេងឬធ្វើពាណិជ្ជកម្មជាមួយកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់។

អាមេរិកប្រកាសនឹងដាក់ទណ្ឌកម្មប្រទេសណាមួយដែលទិញប្រេងពីប្រទេសអ៊ីរ៉ង់ (រូបថត៖ vov.vn)

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ៨ ខែកញ្ញា អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកទទួលបន្ទុកភេរវកម្មនិយមនិងចារកម្មហិរញ្ញវត្ថុ លោកស្រី Sigal Mandelker បានឲ្យដឹងថានឹងគ្មានប្រទេសណាមួយត្រូវបានលើកលែងពីបទបញ្ជាហាមឃាត់របស់អាមេរិក ដែលទាក់ទងការទិញប្រេងអ៊ីរ៉ង់។ លោកស្រី Sigal Mandelker បានអះអាងថា សកម្មភាពទិញប្រេងរបស់អ៊ីរ៉ង់ ត្រូវបានថយចុះគួរឲ្យកត់សម្គាល់ដោយសារតែសម្ពាធរបស់សហរដ្ឋអាមេរិក។ ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់បានធ្លាក់ចុះ ៨០% បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មឡើងវិញក្រោយពីប្រធានាធិបតីអាមេរិកលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥។ ការដាក់ទណ្ឌកម្មរបស់ អាមេរិកសំដៅដាក់សម្ពាធលើអ៊ីរ៉ង់ គឺត្រូវទទួលយកការដាក់កំហិតលើសកម្មភាពនុយក្លេអ៊ែរ ព្រមទាំងលុបចោលកម្មវិធីមីស៊ីលផ្លោង និងបញ្ឈប់ការគាំទ្រដល់កម្លាំងផ្ទេរសិទ្ធិនៅតំបន់មជ្ឈឹមបូព៌ា។

គួរជម្រាបថាប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រូហានីកាលពីដើមខែនេះបានប្រកាសថាលោកនឹងមិនដែលមានការសន្ទនាទ្វេភាគីជាមួយសហរដ្ឋអាមេរិក ក៏ដូចជាចូលរួមក្នុងកិច្ចពិភាក្សាពហុភាគីទេ ប្រសិនបើសហរដ្ឋអាមេរិកមិនបានដកបទទណ្ឌកម្មរបស់ខ្លូនទាំងស្រុងដែលបានដាក់ឡើងវិញលើប្រទេសនេះផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សុន្ទរកថារបស់ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ Bui Thi Minh Hoai នៅមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម
ដើម្បីឱ្យប្រភពធនធានបារាំងបន្តរួមចំណែកកម្លាំងកាយចិត្តដល់វៀតណាម
កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ការផ្សារភ្ជាប់រវាងប្រជាជនវៀតណាម - រុស្ស៊ី
មិត្តភក្តិនៃទ្វីបទាំងប្រាំអបអរសាទរមហាសន្និបាត
បន្តវេនប្រពៃណី សរសេរបន្តនូវជោគជ័យក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ

អានច្រើនបំផុត