ប្រធានាធិបតីកូរ៉េខាងត្បូងមូនជេអ៊ីនចាប់ផ្តើមធ្វើដំណើរទៅកាន់អាស៊ីអាគ្នេយ៍

12:49 | 02/09/2019 (យោងតាម vietnamplus.vn/ ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នេះជាដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃនិងមីយ៉ាន់ម៉ារបស់ប្រធានាធិបតីកូរ៉េខាងត្បូងបន្ទាប់ពី ៧ ឆ្នាំចាប់តាំងពីឆ្នាំ ២០១២ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសឡាវផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក​ Moon Jae – in។

នាថ្ងៃទី​ ១​ ខែកញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូងលោក​ Moon Jae – in បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅប្រទេសថៃដោយចាប់ផ្តើមដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ទាំងបីរួមមានទាំងមីយ៉ាន់ម៉ានិងឡាវដែលមានរយៈពេលរហូតដល់ថ្ងៃទី ៦ ខែកញ្ញា។

នេះជាដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃនិងមីយ៉ាន់ម៉ារបស់ប្រធានាធិបតីកូរ៉េខាងត្បូងបន្ទាប់ពី ៧ ឆ្នាំចាប់តាំងពីឆ្នាំ ២០១២ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសឡាវផងដែរ។

តាមកាលវិភាគក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃប្រធានាធិបតីលោក Moon Jae-in នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-ocha នៅថ្ងៃទី ២ ខែកញ្ញាស្តីពីផែនការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីបង្កើតថាមវន្តកំណើនជាថ្មី។

លើសពីនេះ ប្រធានាធិបតីលោក Moon Jae-in ក៏ត្រូវបានត្រៀមទុកជាមុននឹងស្នើប្រទេសថៃក្នុងនាមជាប្រធានាធិបតីអាស៊ាននៅឆ្នាំនេះដើម្បីសហការរៀបចំប្រកបដោយជោគជ័យកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង - មេគង្គ និងកិច្ចប្រជុំកំពូលពិសេសកូរ៉េខាងត្បូង - អាស៊ាន ធ្វើឡើងនៅខែវិច្ឆិកានៅទីក្រុងកំពង់ផែ Busan។

តាមការត្រៀមទុកជាមុន លោក Moon Jae – in នឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ៤ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំជាមួយទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi និងលោក​ Win Myint ។

ក្រោយមកនៅថ្ងៃទី ៥ ខែកញ្ញា លោកនឹងធ្វើទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសឡាវដែលលោកនឹងជួបអគ្គលេខាធិការប្រធានរដ្ឋឡាវលោក Bounnhang Vorachith និងលោកនាយករដ្ឋមន្ត្រី Thongloun Sisoulith ៕

(យោងតាម vietnamplus.vn/ ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus.vn/ ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម

អានច្រើនបំផុត