សហរដ្ឋអាមេរិកបានព្យាពេល ១ឆ្នាំ បន្ថែមទៀតស្តីពីការហាមប្រាមពលរដ្ឋអាមេរិកទៅទស្សនាទេសចរនៅកូរ៉េខាងជើង

14:51 | 20/08/2019 (យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បទបញ្ជាហាមឃាត់ការធ្វើដំណើរទេសចរទៅកាន់ប្រទេសកូរ៉េខាងជើងត្រូវបានដាក់ចេញនៅខែកញ្ញាឆ្នាំ ២០១៧ បន្ទាប់ពីការស្លាបរបស់លោក Otto Warmbier ដែលជានិស្សិតអាមេរិក ត្រូវបានឃុំខ្លួននៅក្នុងប្រទេសកូរ៉េខាងជើង ហើយក៏បានស្លាប់បាត់មិនយូរប៉ុន្មានបន្ទាប់ពីលោកបានវិលត្រឡប់ទៅផ្ទះវិញក្នុងអការៈសន្លប់បាត់ស្មារតី។

ស្តូបរំលឹកអតីតប្រធានរដ្ឋកូរ៉េខាងជើង លោក Kim Il-sung និង ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-il នៅទីក្រុងព្យុងយ៉ាង (រូបថត៖​ Reuters)

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) បានផ្សាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៩ ខែសីហាឆ្នាំ២០១៩ បានពន្យាពេលបន្ថែមក្នុងរយៈពេលមួយឆ្នាំទៀតលើការហាមឃាត់ចំពោះពលរដ្ឋប្រទេសនេះដែលទៅទស្សនាទេសចរនៅប្រទេសកូរ៉េខាងជើង។ សេចក្តីជូនដំណឹងរបស់ទីភ្នាក់ងារនេះបានបញ្ជាក់ថា “បន្តមានហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការចាប់ខ្លួននិងឃុំឃាំងរយៈពេលយូរចំពោះពលរដ្ឋអាមេរិក”នៅប្រទេសកូរ៉េខាងជើង។

បទបញ្ជាហាមឃាត់ការធ្វើដំណើរទេសចរទៅកាន់ប្រទេសកូរ៉េខាងជើងត្រូវបានដាក់ចេញនៅខែកញ្ញាឆ្នាំ ២០១៧ បន្ទាប់ពីការស្លាបរបស់លោក Otto Warmbier ដែលជានិស្សិតអាមេរិក ត្រូវបានឃុំខ្លួននៅក្នុងប្រទេសកូរ៉េខាងជើង ហើយក៏បានស្លាប់បាត់មិនយូរប៉ុន្មានបន្ទាប់ពីលោកបានវិលត្រឡប់ទៅផ្ទះវិញក្នុងអការៈសន្លប់បាត់ស្មារតី។ វិធានការពោលខាងលើនេះត្រូវបានពន្យាពេលលើកទី១នាឆ្នាំ ២០១៨។ បទបញ្ជាឃាត់ប្រាមទៅទេសចរណ៍នៅកូរ៉េខាងជើងសម្រាប់ពលរដ្ឋអាមេរិកនឹងអូសបន្លាយរហូតដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ផងដែរ៕

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត