ព្រលានយន្តហោះនៅក្នុងទីក្រុងហុងកុង បានបើកដំណើរការឡើងវិញនៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្នកប្រជាធិបតេយ្យហុងកុងរាប់ពាន់នាក់ ចូលទៅក្នុងសាលអ្នកដំណើរក្នុងអាកាសយានដ្ឋាននៅថ្ងៃទី១២ខែសីហា។ យ៉ាងណាក៏ដោយ ជើងហោះហើរប្រហែលជា២០០ជើង ដែលគ្រោងធ្វើប្រតិបត្តិការនៅព្រឹកនេះ ត្រូវបានលុបចោលដដែល។
ទិដ្ឋភាពនៅព្រលានយន្តហោះអន្តរជាតិទីក្រុងហុងកុង (រូបថត៖ vayofm.com)
គួរជម្រាបជូនថា នៅថ្ងៃទី១២សីហាក្រុមបាតុករហុងកុងរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្នុងអាកាសយានដ្ឋាន ដោយមានខ្លះដេកតម្រៀបគ្នានៅកន្លែងបុគ្គលិកអាកាសយានដ្ឋានធ្វើការតែម្តង ដែលរំខានដល់បុគ្គលិក មិនអាចបំពេញការងាររបស់ពួកគេបាន។ មូលហេតុនាំឲ្យមានការតវ៉ា ដោយសារតែប្រជាជនគាំទ្រប្រជាធិបតេយ្យ មិនពេញចិត្ដសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាមួយចិន។ បើទោះបីមេដឹកនាំហុងកុងលោកស្រីខារី ឡាមបានសម្រេចលុបចោលសេចក្ដីព្រាងច្បាប់ ប៉ុន្ដែក្រុមបាតុករនៅមិនព្រមបញ្ឈប់ការប្រមូលផ្ដុំឡើយ។ ពួកគេបង្វែរពីការប្រឆាំងសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័ន ទៅជាការតវ៉ាទាមទារឲ្យទម្លាក់មេដឹកនាំហុងកុង ដែលមានទំនោរទៅរករដ្ឋាភិបាលក្រុងប៉េកាំង ចេញពីតំណែង៕
(យោងតាម vayofm.com ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន