ទំនាក់ទំនងរវាងរុស្ស៊ី - ចិនគប្បីបង្កើនថែមទៀត

21:49 | 15/08/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅប្រទេសរុស្ស៊ីលោក Zhang HanHui បានវាយតម្លៃថាទំនាក់ទំនងរុស្ស៊ី - ចិនជា«ទំនាក់ទំនងចីរភាពបំផុតនៅលើពិភពលោក»ហើយលោកក៏បានអះអាងថាទីក្រុងប៉េកាំងមានបំណងពង្រឹងទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូនាពេលអនាគតផងដែរ។

ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅប្រទេសរុស្ស៊ីលោក Zhang HanHui (រូបថត៖ baotintuc.vn)

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ១៤ សីហា លោក Zhang HanHui បានមានប្រសាសន៍ថា ប្រទេសចិនបានប្តេជ្ញាចិត្តបង្កើនកម្រិតនៃទំនាក់ទំនងរវាងរុស្ស៊ី និងចិន។ អ្នកការទូតចិនរូបនេះក៏បានសង្កត់ធ្ងន់ថា អ្វីៗដែលសម្រេចបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ហើយឈរលើមូលដ្ឋានទាំងនោះ រុស្ស៊ីនិងចិនគប្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតផងដែរ។ លោកបានបន្តទៀតថា ទំនាក់ទំនងរុស្ស៊ី - ចិនគឺជាទំនាក់ទំនងដ៏ចីរភាពបំផុតនៅលើពិភពលោក និងជាទំនាក់ទំនងល្អបំផុតរវាងបណ្តាប្រទេសជិតខាងផងដែរ៕

(តាម៖​ Vovworld.vn)

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត