ចិន៖ "ទីក្រុងហុងកុងគឺជាទឹកដីរបស់ចិន"

17:28 | 16/08/2019 (សរុបដោយវិច្ឆិកា)

អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លោក Liu Xiaoming បានបញ្ជាក់ជាថ្មីថា ទីក្រុងហុងកុងគឺជាទឹកដីរបស់ចិន ហើយបណ្ដាប្រទេសមួយចំនួនគួរតែបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងតទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។

លោក Liu Xiaoming


លោក Liu Xiaoming ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នាឱកាសនោះអគ្គរដ្ឋទូតចិនរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «អ្នកនយោបាយលោកខាងលិច និងក្រុមអង្គការមួយចំនួនបានបង្ហាញការគាំទ្រ ដល់ក្រុមបាតុករដែលបង្កហិង្សា ព្រមទាំងព្យាយាមលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង និងរារាំងប៉ូលិសហុងកុង មិនឲ្យនាំយកជនល្មើសមកកាត់ទោសតាមច្បាប់ថែមទៀត»។

គួរបញ្ជាក់តាមលោក Liu បន្ថែមទៀតថា ស្ថានភាពក្នុងទីក្រុងហុងកុង នឹងមិនអាក្រក់ដូចបច្ចុប្បន្ន បើសិនជាគ្មានការជ្រៀតជ្រែក និងញុះញុងពីបរទេសខាងក្រៅ។ បើតាមលោកអគ្គរដ្ឋទូតចិនបាតុករបង្កហិង្សាទាំងអស់ ត្រូវតែយកមកកាត់ទោសតាមផ្លូវច្បាប់ រីឯបរទេសដទៃគួរតែប្រុងប្រយ័ត្នចំពោះទង្វើរបស់ខ្លួន ដ្បិតអ្វីដែលពួកគេកំពុងធ្វើគឺមានន័យថា ពួកគេនឹងទម្លាក់ដុំថ្មលើជើងខ្លួនឯងតែប៉ុណ្ណោះ៕

លោក Joshua Wong


នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងទៀត មេដឹកនាំក្រុមបាតុករក្រុងហុងកុង លោក Joshua Wong បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ត្រូវបានស្វាមគន៍ដើម្បីជួបពិភាក្សាជាមួយក្រុមបាតុកតដោយផ្ទាល់ និងបើកចំហ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩។

លោក Joshua Wong មានអាយុ ២២ឆ្នាំ និងជាមេដឹកនាំដ៏មានឥទ្ធិពលម្នាក់ នៃគណបក្សប្រឆាំងគំាទ្រលទ្ធិប្រជាធិបតេយ្យ ឌែម៉ូស៊ីស្តូ (Demosistō) បានធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា វិបត្តិនៅក្នុងទីក្រុងហុងកុងអាចនឹងត្រួវបានបញ្ចប់ បើសិនជាលោក ស៊ី ជិនពីង ជួបជាមួយក្រុមបាតុករដោយផ្ទាល់។ ប៉ុន្តែទន្ទឹមគ្នាក្រុមមន្ត្រីចិនបានចាត់ទុកថា ការលើកឡើងបែបនេះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង ដែលជាដែនដីមួយរបស់ចិន។

គួរបញ្ជាក់ថា លោក Joshua Wong គឺជាមេដឹកនាំក្រុមប្រឆាំងនៅក្រុងហុងកុងដ៏មានឥទ្ធិពលម្នាក់ ហើយលោក ក៏ធ្លាប់ជាប់ឃុំក្នុងរយៈពេលខ្លីផងដែរ ដោយសារតែលោកបានដឹកនាំការធ្វើបាតុកម្មតវ៉ាទាមទារ លទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ យ៉ាងណាក៏ដោយទីក្រុងប៉េកាំង ហាក់មិនបានសញ្ញាណាមួយក្នុងការបន្ធូរដៃនោះឡើយ ដោយខ្លួនបានអំពាវនាវឲ្យមានការ ចាប់ខ្លួនក្រុមបាតុករដែលបង្កហិង្សា និងព្រមានបរទេសមិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត