សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅទីក្រុង Darwin ប្រទេសអូស្ត្រាលី

23:01 | 05/08/2019 (ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅភាគខាងជើងអូស្ត្រាលី ក្នុងបរិបទដែលទាំងអាមេរិកនិងអូស្រ្តាលីសុទ្ធតែសំដែងការប្រឆាំងជំទាស់ចំពោះការដែលចិនបាន«ធ្វើបាប» ទៅលើប្រទេសតូចតាច ព្រមទាំងធ្វើអន្តរាគមន៍លើលទ្ធិប្រជាធិបតេយ្យ និងធ្វើយោធូបនីយកម្មនៅសមុទ្រ ខាងកើត ក៏ដូចជាធ្វើសកម្មភាពពាណិជ្ជកម្មដោយវិសមភាពផងដែរ។

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper (ខាងស្តាំ) នៅព្រលានយន្តហោះទីក្រុង Sydney កាលពីថ្ងៃទី ៣ខែសីហា (រូបថត៖ AFP)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិប្រចាំឆ្នាំរវាងអាមេរិកនិងអូស្ត្រាលី ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី ៤ ខែសីហានៅទីក្រុង Sydney នោះបណ្តារដ្ឋមន្ត្រីអាមេរិកនិងអូស្រ្តាលីមិនបានច្រានចោលនូវលទ្ធភាពដែលអាមេរិកនឹងដាក់ពង្រាយមីស៊ីលទៅកាន់ទីក្រុង Darwin ភាគខាងជើងប្រទេសអូស្ត្រាលីនោះឡើយ។ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper បានឲ្យដឹងថានាបច្ចុប្បន្ន អាមេរិកអាចដាក់ពង្រាយមីស៊ីលរយៈចម្ងាយពី ៥០០ ទៅ ៥.៥០០ គីឡូម៉ែត្រដោយសេរីនៅឯមូលដ្ឋានដីគោកផងដែរ៕

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត