កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លី២គ្រាប់ ទៅកាន់សមុទ្រជប៉ុន

11:10 | 25/07/2019 (យោងតាម FN សរុបដោយវិច្ឆិកា)

កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីចំនួន២គ្រាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ហើយនេះជាការធ្វើតេស្ដ មីស៊ីលជាលើកដំបូងបំផុត ក្រោយលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមព្រៀងចាប់ផ្ដើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ។

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លី២គ្រាប់ ទៅកាន់សមុទ្រជប៉ុន

តាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៩ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីចំនួន២គ្រាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ហើយនេះជាការធ្វើតេស្ដ មីស៊ីលជាលើកដំបូងបំផុត ក្រោយលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមព្រៀងចាប់ផ្ដើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ។

ជាមួយគ្នានោះដែរ បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពី តំបន់មួយក្បែរទីក្រុង Wonsan ដោយវាហោះបានចំងាយ៤៣០គីឡូម៉ែត្រ និងហោះ ដល់រយៈកម្ពស់៥០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។

តែភ្លាមៗ ទីក្រុងវ៉ាស៊ីនតោន មិនទាន់អត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈមន្ត្រីយោធា អាមេរិកបានទទួលដំណឹងពីការធ្វើតេស្ដមីស៊ីលនេះហើយ៕

(យោងតាម FN សរុបដោយវិច្ឆិកា)

(យោងតាម FN សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត