សហភាពអឺរ៉ុបកាលពីថ្ងៃម្សិលមិញបានពិន័យក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Qualcomm នូវទឹកប្រាក់ចំនួន ២៤២ លានអឺរ៉ុប (២៧១ លានដុល្លារ) ពីបទធ្វើអាជីវកម្មផ្តាច់មុខ ដែលជាការវាយប្រហារមួយផ្សេងទៀតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលកំពុងស្ថិតក្នុងសមរភូមិប្រកួតប្រជែងក្នុងតំបន់អាស៊ី និងនៅអាមេរិក។
សហភាពអឺរ៉ុបកាលពីថ្ងៃម្សិលមិញបានពិន័យក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Qualcomm នូវទឹកប្រាក់ចំនួន ២៤២ លានអឺរ៉ុប (២៧១ លានដុល្លារ) ពីបទធ្វើអាជីវកម្មផ្តាច់មុខ។
ការពិន័យនេះ គឺជាការពិន័យលើកទី២ ហើយដែលធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុន Qualcomm ដោយទីក្រុងប៊្រុចសែលចំនួន ៩៩៧ លានអឺរ៉ូ នៅខែមករា ឆ្នាំ ២០១៨។
សេចក្តីថ្លែងការណ៍មួយរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា៖ «ការស៊ើបអង្កេតរបស់យើងបានរកឃើញថា ក្រុមហ៊ុន Qualcomm បានរំលោភ (ភាពគ្របដណ្តប់លើសលប់លើទីផ្សារ) របស់ខ្លួននៅចន្លោះពាក់កណ្តាលឆ្នាំ ២០០៨ ដល់ពាក់កណ្តាលឆ្នាំ ២០១១ តាមរយៈការពាក់ព័ន្ធនឹងការកំណត់តម្លៃទាបខ្លាំង»។
លោកស្រី Margrethe Vestager ស្នងការគណៈកម្មការប្រឆាំងការធ្វើអាជីវកម្មផ្តាច់មុខ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទះឈីបដែលស្ថិតក្នុងបញ្ហាក្នុងសំណុំរឿងរបស់សហភាពអឺរ៉ុបនេះ «គឺជាគ្រឿងផ្គុំសំខាន់ ដើម្បីឲ្យសេវាចល័តអាចភ្ជាប់ទៅនឹងអ៊ីនធឺណិតបាន»។
លោកស្រីបន្ថែមថា៖ « Qualcomm បានលក់ផលិតផលទាំងនេះក្នុងតម្លៃទាបមួយក្រោមថ្លៃដើមទៅឲ្យអតិថិជនសំខាន់ៗក្នុងគោលបំណងជម្រុះចោលគូប្រកួតប្រជែង»។
សហភាពអឺរ៉ុបបានឲ្យដឹងថា ក្រុមហ៊ុន Qualcomm បានលក់បន្ទះឈីបទៅឲ្យក្រុមហ៊ុនចិន Huawei និង ZTE ដែលជាអតិថិជនយុទ្ធសាស្រ្តរបស់ខ្លួន «ក្នុងគោលបំណងជម្រុះចោលក្រុមហ៊ុន Icera ដែលជាគូប្រជែងចម្បងរបស់ខ្លួននៅពេលនោះ»។
ក្នុងឆ្នាំ ២០១១ Icera ត្រូវបានទិញយកដោយក្រុមហ៊ុន Nvidia ដែលក្នុងឆ្នាំ ២០១៥ បានសម្រេចបែងចែកទ្រព្យរបស់ក្រុមហ៊ុននេះ ដើម្បីសងបំណុល ជាករណីដែលស្ថិតក្នុងការស៊ើបអង្កេតរបស់គណៈកម្មការនេះ៕
(ប្រភព៖)

មតិពីមិត្តអ្នកអាន