កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រុយរវាងសហភាពអឺរ៉ុបនិងកាណាដា (CETA) ជាប្រធានបទ "ក្តៅគគុក" នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប

14:13 | 19/07/2019 (ប្រភព៖ baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ទោះបីជារបៀបវារៈនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប - កាណាដាលើកនេះបានផ្តោតលើបញ្ហាសំខាន់ៗជាច្រើន ដូចជាការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការការពារមហា សមុទ្រ និងការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រុយរវាងសហភាពអឺរ៉ុបនិងកាណាដា (CETA) ត្រូវបានចាត់ទុកថាជាប្រធានបទ "ក្តៅគគុក" នៅក្នុងកិច្ចប្រជុំនេះ។

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប - កាណាដា (រូបថត៖bnews.vn)

នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប - កាណាដា ដែលទើបបានបញ្ចប់នៅទីក្រុង ម៉ុងត្រេអាល់ (កាណាដា) ក៏ដោយ ប៉ុន្តែបណ្ដាថ្នាក់ដឹកនាំបានផ្តោតលើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីកសាងសេដ្ឋកិច្ច ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនគ្រប់រូប ហើយថែមទាំងពង្រឹងវណ្ណះកណ្ដាលនៅកាណាដា និងប្រទេសទាំង ២៨ ក្នុងប្លុកនេះផងដែរ។ ទីក្រុង Ottawa បានវាយម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូរវាងកាណាដា និងសហភាពអឺរ៉ុប ក្នុងបរិបទ ដែលភាគីទាំងពីរកំពុងពួតដៃគ្នាប្រឈមនឹងរាល់ការសាកល្បងដ៏ធំធេងបំផុតនាបច្ចុប្បន្ន។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានអះអាងថាកាណាដាគឺជាដៃគូដ៏ជិតស្និទបំផុតរបស់ គូសហភាពអឺរ៉ុបនៅមហាសមុទ្រអាត្លង់ទិច គួរកត់សំគាល់ថានាយករដ្ឋមន្ត្រីលោក Justin Trudeau បាននិយាយថាប្រទេសកាណាដានិងសហភាពអឺរ៉ុបកំពុងខិតមកជិតដំណោះស្រាយ ណ្តោះអាសន្នមួយដើម្បីទប់ទល់នឹងការដែលអាមេរិកបានរារាំងការតែងតាំងចៅក្រមថ្មីសម្រាប់ទីភ្នាក់ងារឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ លោកនាយករដ្ឋមន្រ្តី Trudeau និងលោក Donald Tusk សុទ្ទតែបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើគ្រប់វិស័យរវាង សហភាពអឺរ៉ុបនិងកាណាដា (CETA) ខណៈដែលក្នុងរយៈពេល ២ ឆ្នាំ ដែល CETA ទើបមានសុពុលភាពជាបណ្តោះអាសន្ននោះ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងកាណាដា និង សហភាពអឺរ៉ុបបានកើនឡើងជិត ៨ % បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ៕

(ប្រភព៖ baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត