បាក់ទំនប់ទឹកក្នុងប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សស្លាប់-បាត់ខ្លួន២៤នាក់

11:15 | 03/07/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាយប់ថ្ងៃទី ២ ខែកក្កដា ទំនប់មួយនៅស្រុក Ratnagiri រដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌាត្រូវបាក់ ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់ និង ២២នាក់ទៀតបាត់ខ្លួន។

កម្លាំងសង្គ្រោះបំពេញភារកិច្ច (រូបថតៈ TTXVN)

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ភូមិប្រជាជនចំនួន ៦ ទៅ ៧ ត្រូវបានគេជឿថា បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នេះ ខណៈផ្ទះប្រជាជានសរុប ១២ខ្នង ត្រូវបានទឹកហូរនាំទៅជាមួយ។ ឥឡូវនេះក្រុមកងកម្លាំងជួយសង្រ្គោះជាតិឥណ្ឌា កំពុងតែញាប់ដៃញាប់ជើងក្នុងការបំពេញប្រតិបត្តិការរុករក និងជួយសង្រ្គោះជនរងដែលកំពុងបាត់ខ្លួនទាំងជាង ២០នាក់ខាងលើ។

គួរបញ្ជាក់ផងដែរថា សំណង់ទំនប់នេះមានសមត្ថភាពអាចទប់ទឹកបានរហូតដល់ ២.៤លានម៉ែត្រគូប ត្រូវបានបិទបញ្ចប់ការសាងសង់របស់ខ្លួនកាលពីឆ្នាំ២០១២ ហើយមូលហេតុនៃការបាត់ស្រុតនេះ គឺទំនងជាដោយសារតែភ្លៀងធ្លាក់ខ្លាំងនាប៉ុន្មានថ្ងៃជាប់ៗគ្នា ដែលជាហេតុធ្វើឲ្យកម្រិតទឹកកើនឡើង លើសពីអ្វីដែលទំនប់អាចទ្រទ្រង់។ នៅថ្ងៃអង្គារដដែលនោះ ក៏មានករណីរលំជញ្ជាំងមួយនៅទីក្រុងម៉ុមបៃផងដែរ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ១៥នាក់៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត