បារាំង និងអ៉ីរ៉ង់ ឯកភាពគ្នា ដើម្បីជួយសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឡើងវិញ

22:30 | 07/07/2019 (សរុបដោយវិច្ឆិកា)

អគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក លោក Kim Darroch បានហៅ និងចាត់ទុកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជា«មនុស្សគ្មានសមត្ថភាព និងភាពប្រាកប្រជា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។

លោក​អេ ម៉ា​ណូអែល​ម៉ា​ក្រុង​ប្រធានាធិបតី​បារាំង និង​លោក​ហាសាន រ៉ូ​ហានី ប្រធានាធិបតី​អ៊ីរ៉ង់

លោក​អេ ម៉ា​ណូអែល​ម៉ា​ក្រុង​ប្រធានាធិបតី​បារាំង និង​លោក​ហាសាន រ៉ូ​ហានី ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ព្រមព្រៀងគ្នា កំណត់​យក​ថ្ងៃទី​១៥​ខែកក្កដា សម្រាប់​បន្ត​ការពិភាក្សា ជាមួយ​ភាគី​ទាំងអស់ ដែល​ពាក់ព័ន្ធ​ជាមួយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ចុះ​នៅ​ឆ្នាំ​២០១៥​។ នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ រវាង​ប្រធានាធិបតី​ទាំងពីរ លោក​​ម៉ា​ក្រុង បាន​សង្កត់ធ្ងន់​នូវ​ក្តីបារម្ភ ខ្លាច​កិច្ចព្រមព្រៀង​ដ៏​មាន​សារសំខាន់​នេះ ត្រូវ​បោះបង់ចោល​ទាំងស្រុង​នៅ​ថ្ងៃ​អនាគត​។

​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​ប្រឈម​នឹង​គ្រោះថ្នាក់ ចាប់តាំងពី​លោក​ត្រាំ​ដក​អាមេរិក​ចេញ នៅ​ឆ្នាំមុន​។ លោក​ត្រាំ​ចោទ​អ៊ីរ៉ង់​មិន​ស្មោះត្រង់ រំលោភ​លើ​កិច្ចព្រមព្រៀង ទើប​ដកខ្លួន​ចេញ ហើយ​បាន​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជា​បន្តបន្ទាប់​។ រីឯ​អ៊ីរ៉ង់ បាន​បដិសេធ​ការ​ចោទ​នេះ ហើយ​នៅក្នុង​ខែ​ឧសភា ប្រទេស​អ៊ីរ៉ង់​បាន​ឆ្លើយតប​នឹង​សម្ពាធ​នេះ ដោយ​បង្កើន​ការផលិត​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម ដែល​ប្រើប្រាស់​ដើម្បី​បង្កើត​ថាមពល​នុយក្លេអ៊ែរ​។​

​អ៊ីរ៉ង់​ហាក់​ព្យាយាម​រំដោះខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​បន្តិច​ម្តងៗ​។ កាលពី​ថ្ងៃទី​៨​ខែ​មីនា អ៊ីរ៉ង់​ប្រកាស​នឹង​ដក​នូវ​ការប្តេជ្ញាចិត្ត​មួយចំនួន ចេញពី​កិច្ចព្រមព្រៀង​នេះ ដោយ​កំណត់ពេល​២​ខែ ឲ្យ​សហភាព​អឺរ៉ុប ចិន​និង​រុស្ស៊ី ជួយ​ធ្វើ​យ៉ាងណាឲ្យ​អាមេរិកដក​ទណ្ឌកម្ម ដោយ​អនុញ្ញាតឲ្យ​អ៊ីរ៉ង់ អាច​បន្ត​នាំ​ប្រេង​ចេញ​វិញ​បាន​។ តាម​គម្រោង អ៊ីរ៉ង់​បន្ត​ដក​នូវ​ការប្តេជ្ញាចិត្ត​បន្ថែមទៀត ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ថ្ងៃទី​៧​ខែកក្កដា​នេះ ដ​រ៉ាប​ណា​មាន​ដំណោះស្រាយ​ផ្នែក​ទណ្ឌកម្មសេដ្ឋកិច្ច​។

អ៉ីរ៉ង់ ចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្រោយទទួលសារព្រមានពីអាមេរិក

យ៉ាងណា​លោក​ម៉ា​ក្រុង​ថា នឹង​បន្ត​កិច្ចពិភាក្សា​ជាមួយ​អ៊ីរ៉ង់ និង​ដៃគូ​អន្តរជាតិ​ផ្សេងទៀត ដើម្បី​រក្សា​កិច្ចព្រមព្រៀង​នេះ​ឲ្យនៅតែ​មានជីវិត​រស់រាន និង​មាន​ឥទ្ធិពល​។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​នៅ​ឆ្នាំ​២០១៥ ក្រៅពី​អ៊ីរ៉ង់​ខ្លួនឯង​មាន​ប្រទេស​ចំនួន​៦​ភាគី រួមមាន​អាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី និង​អាល្លឺម៉ង់​។ តែ​នៅពេល​អាមេរិក​ដកខ្លួន​ចេញទៅ​បាត់ នៅសល់តែ​៥​ភាគី​ប៉ុណ្ណោះ​។

ទន្ទឹមនឹងនេះដេរ អ៉ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានប្រកាសថានឹងចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមឱ្យលើសពី ៣.៦ភាគរយក្នុងរយៈពេលខ្លី ដែលជាកម្រិតមួយត្រូវបានដាក់កំហិតនៅ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៧ ខែកក្កដា ឆ្នាំ២០១៩។

លោក Abbas Araghchi

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi ក៏បាន បញ្ជាក់ដែរថា ទីក្រុងតេហេរ៉ង់នឹងកាត់បន្ថយ ឬក៏លុបចោលការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជារៀងរាល់៦០ថ្ងៃម្ដង។ លោកបន្ថែមថាអ៉ីរ៉ង់ពិតជាមានឆន្ទៈសង្រ្គោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប៉ុន្តែសហភាពអឺរ៉ុបបានបរាជ័យក្នុងការបង្ហាញពីការប្ដេជ្ញាចិត្ត របស់ខ្លួន ដោយបណ្ដោយឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយឯកតោភាគី ហើយដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ឡើងវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ អ៉ីរ៉ង់ក៏បានប្រកាសចាប់ផ្ដើមចម្រាញ់ និងស្ដុក ទុកសារធាតុអ៊ុយរ៉ាញ៉ូមឱ្យលើស៣០០គីឡូក្រាម ដែលត្រូវបានដាក់កំហិតផងដែរ។ ប៉ុន្តែទន្ទឹមគ្នា លោក ដូណាល់ ត្រាំ បានព្រមានថាការធ្វើបែបនេះរបស់អ៉ីរ៉ង់ គឺជាទង្វើលេងជាមួយភ្លើង ដោយ មិនទាន់ប្រកាសពីការចាត់វិធានការណាមួយឡើយ៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត