ប្រទេសកូរ៉េខាងត្បូងបញ្ជាក់ពីតួនាទីនៃសន្តិភាពប្រកបដោយចីរភាពលើឧបទ្វីបកូរ៉េជាមួយនឹងសន្តិសុខនៅអាស៊ី

17:46 | 30/05/2019 (ប្រភព៖ baotintuc.vn បកប្រែដោយហេង វុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី ២៩ ខែឧសភា អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងលោក Lee Tae-ho បានវាយតម្លៃថា ការពង្រឹង "សន្តិភាពប្រកបដោយនិរន្តភាព" នៅលើឧបទ្វីបកូរ៉េគឺជាលក្ខខណ្ឌគន្លឹះ ដើម្បីសម្រេចបាននូវគោលដៅ "សន្តិភាពរយៈពេលវែង" នៅអាស៊ី។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក​ Kim Jong-Un

ថ្លែងនៅវេទិកាសន្តិភាពនិងវិបុលភាពនៅរមណីយដ្ឋានកោះ Jeju​ លោក Lee Tae-ho បានឲ្យដឹងថា ដើម្បីពង្រឹងសន្តិភាពប្រកបដោយនិរន្តរភាពគឺត្រូវទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរពាណិជ្ជកម្មឲ្យកាន់តែទូលំទូលាយថែមទៀតរវាងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ ព្រមទាំងជួយឲ្យភាគីនានាអាចយល់ចិត្តយល់ថ្លើមពីគ្នា ក៏ដូចជាបង្កើនទំនុកទុ​​កចិត្តចំពោះគ្នាទៅវិញទៅមកថែមទៀតផង។ លោក Lee ក៏សង្ឃឹមផងដែរថាសំណើរ ដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In លើកឡើងកាលពីឆ្នាំមុន នេះគឺសំដៅទៅកសាងសហគមន៍ផ្លូវដែកអាស៊ីបូព៌ា នឹងជួយបង្កើតនូវមូលដ្ឋានពហុភាគី ដើម្បីជម្រុញសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ផងដែរ។ គួរបញ្ជាក់ថាវេទិការសន្តិភាពនិងវិបុលភាពនៅកោះ Jeju នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ៕

(ប្រភព៖ baotintuc.vn បកប្រែដោយហេង វុធ្ធី)

(ប្រភព៖ baotintuc.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត